កម្មវិធីប្រកួតសម្រស់ Miss Grand International 2018 កាន់តែកៀកដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រហើយ នៅក្នុងនោះកម្មវិធីបានតម្រូវឱ្យបេក្ខនារីតំណាងប្រទេសជុំវិញពិភពលោកដែលមានវត្តមាន បង្ហាញខ្លួនជាផ្លូវការម្តងទៀតនៅលើឆាកដ៏ធំ ដែលរៀបចំឡើងដោយប្រទេសមីយ៉ាន់ម៉ា និង ការបង្ហាញខ្លួននោះដែរត្រូវបានគេហៅថា ការប្រកួតបឋម ។
កញ្ញា ឌី លីកា ជាបេក្ខនារីតំណាងប្រទេសកម្ពុជា បានបង្ហាញខ្លួនក្នុងឈុតរាត្រីសមោសរ និង ឈុតប៊ីគីនីយ៉ាងមានភាពជឿជាក់បំផុត និង ប្រកបដោយរូបសម្រស់ស្រស់សោភាគ្រប់ៗគ្នានៅលើឆាកដ៏ធំនោះ។ គួរបញ្ជាក់ផងដែរថា ប្រសិនបើប្រិយមិត្តទាំងអស់គ្នា មានបំណងចង់បោះឆ្នោតឱ្យបវរកញ្ញារូបនេះ ជាប់ក្នុងTop 5 នៃវគ្គនេះ សូមចូលទៅកាន់Linkមួយនេះ Miss Grand Cambodia ហើយចុចShareឱ្យបានច្រើន ដោយមិនគិតពីចំនួនកំណត់។ ការចូលរួមគាំទ្រ មានសុពលភាព ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី25 ខែតុលា ម៉ោង5ល្ងាច(ម៉ោងក្នុងប្រទេសមីយ៉ាន់ម៉ា) ដូច្នេះកុំភ្លេចធ្វើការចុចShare ឱ្យបានច្រើនដើម្បីកម្ពុជា។ លទ្ធផលនឹងធ្វើការប្រកាស នឹងសម្រេចដោយគណៈកម្មការ ក្នុងវគ្គផ្តាច់ព្រាត់ នៅថ្ងៃទី25 ខែតុលា ឆ្នាំ2018៕