មានអារម្មណ៍ថារបៀបនៃការថែរក្សាសក់របស់អ្នកនៅមានភាពខ្វះចន្លោះដែរឬទេ? បើដូច្នេះមានន័យថា វាដល់ពេលហើយដែលអ្នកត្រូវកែខៃឱ្យអ្វីៗមានភាពល្អប្រសើរឡើងវិញនោះ។ សកម្មភាពមួយចំនួនដែលអ្នកធ្លាប់បានធ្វើ អាចបណ្តាលឱ្យមានផលមិនល្អចំពោះសុខភាពសក់ ហើយសកម្មភាពខ្លះក៏ជាផលល្អចំពោះសក់ដែរ ហេតុដូចនេះការដឹងពីអ្វីដែលគួរ និងមិនគួរធ្វើគឺជារឿងសំខាន់ដែលអ្នកមិនគួរមើលរំលងជាដាច់ខាត។
*លាបប្រេងលើសក់នាពេលយប់មុនពេលងូតទឹក ព្រោះការធ្វើបែបនេះនឹងធ្វើឱ្យសក់របស់អ្នកភ្លឺរលោង។
*ស្ព្រៃយ៍កាត់បន្ថយសក់ជំពាក់អាចជួយកុំឱ្យសក់របស់អ្នកជំពាក់ខ្លាំង។ ដូច្នេះអ្នកមិនចាំបាច់ពិបាកខំជជុះសក់ខណៈដែលកំពុងសិតសក់នោះទេ។
*បើសិនអ្នកមានការចាំបាច់ត្រូវតែប្រើកម្តៅលើសក់ អ្នកត្រូវតែប្រាកដក្នុងចិត្តថា អ្នកបានប្រើស្ព្រៃយ៍បាញ់ការពារសក់ជាមុនរួចហើយ។
*កុំអាលគេងបើសក់របស់អ្នកនៅមិនទាន់ស្ងួត ព្រោះវានឹងធ្វើឱ្យសក់របស់អ្នកខ្សោយ។ ដំណោះស្រាយគឺអ្នកត្រូវផ្លុំគល់សក់ឱ្យស្ងួតដោយប្រើកម្តៅទាបជាមុនសិន មុននឹងចូលគេង។
*មនុស្សភាគច្រើនប្រើសាប៊ូច្រើនជាងតម្រូវការ។ បរិមាណនៃសាប៊ូគួរតែប្រើទៅតាមប្រវែងនៃសក់របស់អ្នក(1/4នៃទូកដៃ)។
*កុំផ្លុំសក់ ឬធ្វើឱ្យសក់ត្រូវកម្តៅញឹកញាប់ពេក ព្រោះជាហេតុផលដែលធ្វើឱ្យសក់មានភាពធុញថប់ ងាយនឹងត្រូវបំផ្លាញខ្លាំងណាស់។
*ជម្រះសក់ជាមួយនឹងទឹកត្រជាក់ បន្ទាប់ពីកក់សក់ហើយក៏ត្រូវអប់សក់ផងដែរ ដើម្បីឱ្យសក់រលោងស្អាតជាងពីមុន។
*ភាពធុញថប់ជាផ្នែកមួយដែលធ្វើឱ្យសក់ត្រូវបំផ្លាញ ដូច្នេះសូមធ្វើយ៉ាងណាចៀសចេញឱ្យឆ្ងាយពីភាពធុញថប់ទាំងនេះ។
*ពេលសម្ងួតសក់ដោយប្រើកន្សែង កុំត្រដុសវាខ្លាំងៗពេក ព្រោះវាអាចបំផ្លាញដល់សក់របស់អ្នកបាន ដូច្នេះចាប់ពីពេលនេះទៅអ្នកគួរតែប្រើកន្សែងណាដែលមានសរសៃទន់អាចជក់ទឹកបានល្អ ទើបជាការប្រសើរ និងល្អចំពោះសុខភាពសក់របស់អ្នក៕