ម្ចាស់ជើងឯកអូឡាំពិកលើវិញ្ញាសារត់ចម្ងាយ Usain Bolt ត្រូវបានផ្តល់កុងត្រាអាជីពមួយ ដោយក្លិប Central Coast Mariners របស់ក្របខ័ណ្ឌអ៊ីតាលី A-League ប៉ុន្តែការព្រមព្រៀងគ្នាមួយប្រហែលជាមិនមានការបែងចែកផ្នែកហិរញ្ញវត្ថុរបស់ភាគីទី3 ឡើយ។
កីឡាករជនជាតិហ្សាម៉ាអ៊ីក វ័យ 32ឆ្នាំរូបនេះ ដែលជាអ្នកគាំទ្រកីឡាបាល់ទាត់ម្នាក់ដែរនោះ បានស្ថិតក្នុងការហ្វឹកហាត់ជាកីឡាករបាល់ទាត់អាជីពសាកល្បងជាមួយនឹងក្លិប Mariners ចាប់តាំងពីខែសីហា ខណៈដែលរូបគេព្យាយាមបំពេញការផ្លាស់ប្តូរដ៏មិននឹកស្មានដល់មួយទៅកាន់កីឡាអាជីពជាលើកទី2 របស់គេ ក្រោយពីទទួលជោគជ័យក្នុងអាជីពកីឡាអត្តពលកម្មប្រកបដោយផ្លែផ្ការួចមក។
ក្លិប Mariners បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបនេះ អាចប្រកាសបានថា សំណើកុងត្រាមួយ ត្រូវបានផ្តល់ឱ្យដោយក្លិប Central Coast Mariners ហើយការចរចាផ្សេងៗ នៅតែដំណើរការជាមួយនឹង Usain Bolt និងអ្នកគ្រប់គ្រងរបស់គេទាក់ទងនឹងអនាគតកីឡាបាល់ទាត់របស់គេ»។ ក្លិបបានបន្ថែមទៀតថា៖ «ក្លិប Central Coast Mariners ចង់ធានាថា Usain Bolt នឹងត្រូវផ្តល់ឱកាសដើម្បីបំពេញក្តីសុបិនរបស់គេក្នុងការក្លាយជាកីឡាករបាល់ទាត់អាជីព»។ បើទោះបីជាបានស៊ុតបាល់បញ្ចូលទី 2គ្រាប់ ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលក៏ដោយ ប៉ុន្តែទម្រង់លេងរបស់ Bolt សម្រាប់ក្រុម Mariners មិនស្ថិតក្នុងការចាប់អារម្មណ៍ខ្លាំងឡើយ ហើយលោកគ្រូបង្វឹក Mike Mulvey បានបញ្ជាក់កាលពីចុងសប្តាហ៍ថា កីឡាករហ្សាម៉ាអ៊ីករូបនេះ មិនទាន់ស្ថិតក្នុងទម្រង់លេងដែលនឹងទទួលបានកៅអីមួយក្នុងក្រុមនៅឡើយ៕
ប្រភពពី៖ Channel News Asia