គ្មានអ្នកណាមិនដឹងនោះទេថា ចម្រៀងមួយបទ«តើអ្នកណាកែប្រែចិត្តបង?» គឺជាម្ចាស់សំនៀងដើមរបស់តារាចម្រៀងវ័យក្មេងកញ្ញា សោភា ទេពី។ ចម្រៀងមួយបទនេះ បានក្លាយជាបទផ្ទុះយ៉ាងខ្លាំងក្នុងស្រទាប់មហាជន ក្រោយពីនាងត្រូវបានគេស្គាល់ក្នុងកម្មវិធីCambodian Idol និងមានអ្នកគាំទ្រច្រើន។
បទចម្រៀងមួយបទនេះមានចំនួនកើនឡើងដល់ច្រើនលានដង ដែលជាបទយោងតារាចម្រៀង ប៊ុត សីហា ដែលស្ងប់ស្ងាត់ក្រោយមានរឿងអាស្រូវ ឱ្យមានការចាប់អារម្មណ៍ជាថ្មី ក្រោយពីលោកបានច្រៀងឆ្លើយតបនឹងបទផ្ទុះរបស់សោភា ទេពី ដោយដូរចំណងជើងថា”គ្មានអ្នកណាកែចិត្តបងទេ”។ អ្នកគាំទ្របទចម្រៀងនេះ បានលើកឡើងថា ស្ដាប់ដំបូងឡើយ នឹកស្មានតែជាសំនៀងរបស់តារាចម្រៀងស្រី ឈីន តរនៈ ហើយត្រឹមបានដឹងថា បទនេះ ក៏មានជាការបកស្រាយរបស់លោក ប៊ុត សីហា ដូចគ្នាតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ ម៉ោងនេះ គេនៅតែកត់សម្គាល់ថាបទចម្រៀង«តើអ្នកណាកប្រចិត្តបង?»របស់ សោភា ទេពី ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយបទចម្រៀងរបស់នាង ក្រៅពីត្រូវគេយកទៅច្រៀងលើឆាកស្ទើរ
មិនសល់តារាចម្រៀងគ្មានបទផ្ទាល់ខ្លួន ក៏ត្រូវគេចាក់បន្លឺយ៉ាងយ៉ាងផុសផុលផងដែរ។
កាន់តែជាក់ច្បាស់ សូមស្ដាប់បទចម្រៀងទាំងពីរខាងក្រោមនេះ ៖