ជឿជាក់ថា មហាជនជាច្រើនបានស្គាល់តារាសម្ដែងភេទទី3 លោក គន់ រៀមរតនៈ ហៅចែហ្សា តាមរយៈបទចម្រៀងនៅក្នុងផលិតកម្មថោន និងរឿងភាគទូរទ្សសន៍ល្បី «ប៉ាម៉ាក់ខ្ញុំប្រជែងកម្ម» ដែលថ្មីៗនេះ លោករមែងរំលេចសកម្មភាពជួយសង្គមតិចតួចស្តួចស្តើង លោកខំបរិច្ចាគទាំងដឹងថា ខ្លួនលំបាក។ លោក រតនៈ បានប្រឹងប្រែងប្រកាសស្វែងរកជំនួយជួយដល់បុរសខ្វិនជើងម្នាក់ ដែលមានក្ដីស្រម៉ៃចង់បានរទេះថ្មីមួយ។
តាមរយៈហ្វេប៊ុកលោក គន់ រៀមរតនៈ បានសរសេរថា «អាណិតលោកពូណាស់ ពិការ ជើង តាំងពីកំណើត ក្តីសុបិន្តរបស់លោកពូ ចង់បានរទេះរុញមួយ ទុកប្រើប្រាស់សម្រាប់ធ្វើដំណើរ។ ស្រុកកំណើតលោកពូ ស្ថិតនៅក្នុង ភូមិកំព្រៅ ឃុំភ្នៅទី១ ស្រុកសីធរកណ្តាល ខេត្ត ព្រៃវែង ព័ត័មានលម្អិត 098 993 969 ។ ជាមួយគ្នានេះនៅថ្ងៃទី20 ស្អែកនេះ លោក ធន ម៉េងហ៊ាង នឹងនាំយករទេះរុញសម្ភារៈផ្សេងៗជាច្រើនទៀត ដែលទទួលបានពីសប្បុរសជននានា ទៅជូនដល់គាត់ហើយ នៅភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ បងប្អូនសប្បុរសជន ដែលមានបំណងចង់ជួយដល់គាត់ ក៏នៅតែបន្តទទួល សូមគោរពអញ្ជើញ តាមសទាជ្រះថ្លាបុណ្យ »។
សូមបញ្ជាក់ផងដែរថា តាមរយៈដំណឹងនេះ តារាសម្ដែងរូបនេះសង្ឃឹមថា មានបងប្អូនក្នុង និងក្រៅសិល្បៈបានជ្រាបរឿងនេះហើយ ឬ មិនទាន់ជ្រាប នឹងបន្តជួយគ្នាបន្តិចម្នាក់ៗ ដើម្បីឱ្យបំណងបងប្រុសពិការបានតាមប្រាថ្នា។ជា ពិសេសអ្នកស្គាល់ គន់ រៀមរតនៈ នឹងរួមគ្នាសាងរូបភាពល្អទាំងអស់គ្នា ដើម្បីឱ្យមហាជនដឹងថា អ្នកសិល្បៈពិតជាចេះជួយគ្នារាប់អានគ្នាមិនថាជួបរឿងអ្វីក៏ដោយ៕