តាមរយៈសារព័ត៌មាន Kenh 14 ដែលទើបតែចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា បេក្ខភាពកញ្ញា Hoang Thuy ត្រូវបានជ្រើសរើសឱ្យក្លាយជាបេក្ខភាពតំណាងប្រទេសវៀតណាមទៅប្រកួតនៅក្នុងកម្មវិធីបវរកញ្ញាចក្រវាឡ Miss Universe 2019 ។
នារីរូបនេះ ធ្លាប់ជាតារាបង្ហាញម៉ូដដែលមានរាងស្រឡូនស្អាត និងមានកម្ពស់ខ្ពស់ ហើយនាងទើបតែបានបញ្ចប់ការបង្ហាញម៉ូដឈុតប៊ីគីនី នៅក្នុងទីក្រុង ប៉ារីស ប្រទេសបារាំងផងដែរ ។ តារាស្រីរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា នាងបានព្យាយាមសម្រករាងអស់ 6 គីឡូក្រាមមកហើយ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតនៅក្នុងឆ្នាំ 2019 ខាងមុខនេះ។ នាងបន្ដថា នាងមានភាពជឿជាក់ចំពោះខ្លួនឯង និងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងប្រសើផងដែរ។
គួរបញ្ជាក់ផងដែរថា បវរកញ្ញារូបស្រស់សោភាមួយនេះ មានបំណងធំជាងគេគឺ នាងចង់ជួបជាមួយតារាចម្ដែងស្រី Gemma Chan និងកំពូលកីឡាករបាល់ទាត់ David Beckham ។ ចង់ដឹងថា រូបសម្រស់នាងស្អាតសល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖