តាមរយៈសារព័ត៌មាន Mthai ដែលចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា អ្នកគាំទ្ររបស់តារាចម្រៀងវ័យក្មេងនាង Selena Gomez មានភាពភ្ញាក់ផ្អើល ហើយរន្ធត់ចិត្តជាខ្លាំង ខណៈដែលទទួលដំណឹងថា តារាស្រីរូបនេះ កំពុងសម្រាកក្នុងមន្ទីរពេទ្យជំងឺផ្លូវចិត្ត បើទោះបីជានាង ទើបតែជាពីការវះកាត់ប្ដូរក្រលៀនហើយថ្មីៗនេះ ដោយសុវត្ថិភាព ។
សារព័ត៌មានបរទេសបានធ្វើការចេញផ្សាយថា បើទោះបីជាការវះកាត់របស់តារាស្រីវ័យ 26 ឆ្នាំរូបនេះ បានទទួលជោគជ័យក៏ពិតមែន តែនាងត្រូវពិនិត្យសុខភាពជាប្រចាំ នៅក្នុងដំណាក់កាលទី 2 និង ទី 3 នៃសប្ដាហ៍បន្ដបន្ទាប់ ព្រោះនាងមានគ្រាប់ឈាមសថយចុះ ដែលបានបង្ហាញពីលិទ្ធផលអាការជំងឺ នោះអាចបណ្ដាលមកពីក្រលៀនដែលទើបនឹងវះកាត់ថ្មី។ គ្រូពេទ្យ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បញ្ហាដ៏គ្រោះថ្នាក់មួយនេះ អាចបណ្ដាលមកពី នាងSelena Gomez មានបញ្ហាវិប្បត្តផ្លូវចិត្ត និងកើតវិតុកង្វល់ខាងផ្លូវអារម្មណ៍ខ្លាំងពេក ជាហេតុជំរុញឱ្យនាងធ្លាក់ខ្លួនទៅរកសភាពទន់ខ្សោយកម្លាំង និងសុខភាពមិនរឹងមាំ។
គ្រូពេទ្យក៏បានបញ្ជាក់បន្ថែមថា ខណៈនេះ តារាចម្រៀងស្រីរូបនេះ កំពុងសម្រាកព្យាបាលផ្លួវចិត្ត នៅឯមន្ទីរ East Coast ដែលត្រូវការពេលវេលាព្យាបាលទៅតាមដំណាក់កាលនិមួយៗ និងបរិស្ថានជុំវិញខ្លួនផងដែរ។ សូមជម្រាបថា មានអ្នកគាំទ្រជាច្រើន បានជូនពរឱ្យតារាស្រីរូបនេះ បានឆាប់ជាសះស្បើយ ៕