តាមរយៈសារព័ត៌មាន Kenh 14 ទើបចេញផ្សាយនៅថ្ងៃទី 16 ខែតុលា ឆ្នាំ 2018 នេះ បានឱ្យដឹងថា ខណៈនេះ កំពូលតារាសម្ដែងស្រីចិន នាង ហ្វាន ពីងពីង ( Fan Bingbing ) ត្រូវបានសារព័ត៌មានចិន បង្ហាញរូបភាពជាលើកដំបូង។
បន្ទាប់ពីទទួលបានដំណឹងបាត់ខ្លួនយ៉ាងសម្ងាត់របស់តារាស្រីរូបនេះ ដោយសារមានរឿងអាស្រូវគេចបង់ពន្ធក្នុងចំនួនទឹកប្រាក់ប្រមាណ 3100 ពាន់លានដុល្លារ និងមិនចូលខ្លួនបង់ពន្ធជូនអាជ្ញាធរពន្ធដារនោះ តារាស្រីរូបនេះ ទើបតែបានបង្ហាញខ្លូនជាលើកដំបូងនៅឯព្រលានយន្តហោះក្រុង Beijing នៅក្នុងឈុតសម្លៀកបំពាក់ព័ណខ្មៅ ។
វត្តមានដំបូងជាសាធារណៈនេះ តារាស្រីវ័យ 37 ឆ្នាំរូបនេះ បានស្លៀកឈុតខ្មៅ ដើរចេញពីព្រលានយន្តហោះយ៉ាងស្ងាត់ៗ ដោយមានអង្គរក្សមួយរូប បើកឆត្របាំងការពារនាង។ ទោះបីជារូបនាង មានរឿងអាស្រូវ និងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនជាច្រើនក្ដី ប៉ុន្តែវត្តមានលើកនេះ នៅតែមានមនុស្សមួយចំនួន កោតសរសើររូបសម្រស់ និងស្ទីលស្លៀកពាក់របស់នាងដដែល៕