Skip to content

អ្នកនាង ខាត់ សុឃីម និយាយរឿងចោលសំរាមផ្ដេសផ្ដាស វត្តពុទ្ធគិរីវង្ស

បន្ទាប់ពីភ្ជុំបិណ្ឌថ្មីៗកន្លងទៅនេះ មានការចែកចាយពេញបណ្ដាញ សង្គមហ្វេសប៊ុក ពាក់ព័ន្ធទៅនឹង វត្តពុទ្ធគិរីវង្ស ស្ថិតនៅខេត្តតាកែវ ដែលបានកសាង ព្រះពុទ្ធបដិមា 84000 អង្គលើភ្នំ ជាពិសេសគឺកំពុងទទួលបានការចាប់អារម្មណ៍ និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនា និងគោរពបូជាយ៉ាងសន្ធឹកសន្ធាប់នោះ ស្រាប់តែពេលនេះបានប្រែក្លាយទៅជា ទីកន្លែងពោរពេញទៅដោយ សំរាមកកកុញ នៅកន្លែងទីសក្ការៈបូជា និងកំពុងតែទទួលរងនូវការរិះគន់ ពីសំណាក់មហាជន យ៉ាងច្រើនផងដែរ។

ទង្វើនៃការចោលសំរាមគ្មានសណ្ដាប់ធ្លាប់បែបនេះ ធ្វើឱ្យតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានសម្តែងការរិះគន់ និងពន្លះចំៗ ដល់ប្រជាជនខ្មែរមួយចំនួន ដែលបានបោះចោលសំរាម ផ្ដេសផ្ដាស គ្មានរបៀបទាំងអស់នេះ។

ដោយយោងតាមគណនីហ្វេសប៊ុក របស់តារាពហុជំនាញ អ្នកនាង ខាត់ សុខឃីម បានសរសេរសារ យ៉ាងដូច្នេះថា «ទៅណាមកណា បរទេសគេចំណាំខ្មែរត្រង់ថា ពេលអង្គុយហើយក្រោកឈរ បោសគូថខោ ហ្នឹងខ្មែរហើយ តែឥឡូវគេអាចចំណាំមួយទៀតបាន គឺទៅដើរនៅទីណាចោលសំរាម តែផ្តេសតែផ្តាស គ្មានរបៀបរៀបរយចឹង ដូចមានក្នុងរូប។ ទូរទស្សន៍ ក៏ចាក់ផ្សាយពីបញ្ហារឿងចោលសម្រាមនេះ ដូចបានសំណូម ហើយ Facebook ចុះយ៉ាងច្រើនហូរហែ ពីទិដ្ឋភាពមិនគួរកើតមាននេះ តែខ្មែរមួយចំនួន ដែលបានចោលសំរាមនេះ មិនព្រមយកភ្នែកមើលទេ ហើយគេនិយាយប្រាប់ស្រួល មិនស្រួលខឹងគេទៀត ។ ហ៊ឺម….!»៕

Leave a Reply

Your email address will not be published. Required fields are marked *