ការបង្ហាញឈុតតំណាងជាតិរបស់Miss Grand 2018 ដែលបានធ្វើឡើងក្នុងព្រឹត្តិការណ៍ Miss Grand International 2018 នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី12 ខែ តុលា នេះ បានធ្វើឱ្យម្នាក់ៗកោតសរសើរយ៉ាងខ្លាំង ដោយសារតែគំនិតច្នៃប្រឌិតរបស់ច្នៃម៉ូដរបស់ប្រទេសនីមួយៗ ដែលបានបង្ហាញឡើងសុទ្ធតែមានភាពអស្ចារ្យ។
ជាមួយគ្នា គេនៅតែមើលឃើញថាក្នុងចំណោមឈុតដែលលេចធ្លោ និងអស្ចារ្យទាំងនោះ ឈុតតំណាងឱ្យប្រទេសជាច្រើនតែមិនសរសើរមិនបាន ដោយសារតែខ្លាំងគំនិតច្នៃប្រឌិតរបស់ម្ចាស់ឈុត គឺអាចនិយាយបានថា មានទឹកដៃឯក ក្នុងវេទិកាអន្តរជាតិឆ្នាំនេះ។ ឈុតទាំងនោះ ក៏មានឈុតរបស់ប្រទេសកម្ពុជាផងដែរ មានភាពលេចធ្លោខ្លាំង ហើយទាក់ទាញក្រសែភ្នែក និងជាឈុតដែលត្រូវបានគេបានចាត់ទុកថាជាឈុតតំណាងជាតិយ៉ាងកម្ររបស់កម្ពុជា ដោយសារតែឈុតក្នុងសម័យចេនឡា ដែលបានច្នៃឡើងនោះ សូម្បីតែកូនខ្មែរខ្លះក៏មិនសូវបានស្គាល់។
តាមការបញ្ជាក់ 10ឈុតត្រូវបានរើសដោយគណៈកម្មការ និង 10ឈុតទៀតគឺពឹងផ្អែកទៅលើការគាំទ្ររបស់មហាជន។ ក្នុងនោះការអោយពិន្ទុគឺគិតទៅលើការ Like និង Share ដោយការ Like បាន 1ពិន្ទុ និងការ Share បាន 5ពិន្ទុ ហើយការបោះឆ្នោតនឹងបញ្ចប់នៅថ្ងៃទី 15តុលា ខាងមុខនេះ៕ ខាងក្រោមនេះជាបេក្ខនារី បវរកញ្ញាកម្ពុជា កញ្ញា ឌី លីកា សូមជួយ Like និង Share ម្នាក់មួយផង ដើម្បីឱ្យបានគាត់ឈ្នះ។
ចង់ដឹងថាឈុតអស្ចារ្យទាំងនោះ ទាក់ទាញប៉ុណ្ណាសូមរីករាយទស្សនា៖