ភាពយន្ដព្រឺព្រួច រន្ធត់ព្រលឹង « ចងពៀរ» ដែលត្រូវបានផលិតករភាពយន្តជនជាតិឥណ្ឌា លោក Amit Dubby កំពុងអង្រួនដួងចិត្តមិត្តយុវវ័យឱ្យអត់ទ្រាំទស្សនាពុំបានឡើយ។ អាថ៌កំបាំងនៃសេចក្ដីស្លាប់នៅក្នុងអាងទឹករបស់បុរសម្នាក់ នឹងត្រូវបានលាតត្រដាងនៅក្នុងភាពយន្ដគួរឱ្យខ្លាចបែបវិញ្ញាចងពៀរមួយនេះ ។
កុំរំលងឱ្យសោះ ខ្សែភាពយន្តខ្មែរ បែបរន្ធត់ «ចងពៀរ» ចាប់បញ្ចាំងថ្ងៃដំបូងរបស់ខ្លួនហើយ ។ រឿងនេះសម្តែងដោយតារាពានរង្វាន់ស្រីឆ្នើម2រូប មានដូចជា អ្នកនាង ស្វែង សុជាតា និង អ្នកនាង ថន ថាណែត។ ភាពយន្តមួយនេះដែរ ចាប់ផ្ដើមចាក់បញ្ចាំងនៅក្នុងរោងភាពយន្តទំនើបនៅថ្ងៃទី5 ខែតុលា ឆ្នាំ 2018 នេះតទៅហើយ។
ចង់ដឹងថា ភាពយន្តនេះ រន្ធត់ ព្រឺព្រួច ប៉ុណ្ណានោះ តោះទស្សនាវីដេអូ Trailerខាងក្រោម៕