“បើស្រឡាញ់កូនឱ្យវាយ‟ ជាពាក្យដែលចាស់ៗនាំគ្នាប្រតិបត្តិមកតាំងពីបុរាណដែលអាចប្រើប្រាស់បានល្អចំពោះគ្រួសារខ្លះ តែបច្ចុប្បន្នគ្រូពេទ្យចិត្តសាស្ត្រកុមារបានណែនាំឱ្យប្ដូរទស្សនគតិនោះសម្រាប់ឪពុកម្ដាយសម័យថ្មីឱ្យដាក់ទោសកូនដោយការឱប(ស្រឡាញ់កូនឱ្យឱប) វិញទើបប្រសើរជាង។ ការវាយកូន អាចវាយបាន តែវាយយ៉ាងម៉េច និងវាយពេលណាទើបហុចផលឱ្យកូនមានទង្វើបែបវិជ្ជមាននោះ យើងនាំគ្នាតាមដានជាបន្ត…។
ការដាក់ទោសកូនដោយការវាយ គួរចាប់ផ្ដើមជាមួយកូនពេលអាយុប៉ុន្មាន?
វាយកូនពេលអាយុប៉ុន្មាន? ប្រហែលជាសំណួរដ៏ល្ងង់មួយដែលមនុស្សជាច្រើនអានហើយអស់សំណើច… ឆ្កួតទេដឹង ចេះសួរកើត? ក្នុងផ្នែកវេជ្ជសាស្ត្រ គ្រូពេទ្យចិត្តសាស្ត្រមានគោលការណ៍ក្នុងការវាយកូន ដែលឪពុកម្ដាយត្រូវដឹងថា វាយនៅពេលណា និងក្នុងអំឡុងអាយុដែលស័ក្តិសម។ ការវាយកូន ឪពុកម្ដាយពិតជាត្រូវការវាយដើម្បីប្រដៅឱ្យចេះ ឱ្យចាំ វាយព្រោះស្រឡាញ់ត្រូវវាយកូនពេលអាយុ 3ឆ្នាំឡើងទៅ ព្រោះក្មេងវ័យ3ឆ្នាំនេះអាចចេះបែងចែកល្អមិនល្អ គួរមិនគួរ សមមិនសម និងគេយល់ពីអ្វីដែលម្ដាយធ្វើចំពោះគេបានខ្លះៗហើយ។
ការដាក់ទោសកូនដោយការវាយដែលត្រឹមត្រូវ
ការដាក់ទោសកូនដោយការវាយ គួរតែជាការដាក់ទោសកម្រិតខ្ពស់បំផុត ហើយឡារ៉ែនសូមណែនាំឱ្យវាយដោយកំហុស3យ៉ាង ដូចជា៖
1. វាយកូន ព្រោះកូនធ្វើបាប ឬបំផ្លាញខ្លួនឯង។
2. វាយកូន ព្រោះកូនធ្វើបាប ឬបំផ្លាញអ្នកដទៃ។
3. វាយកូន ព្រោះកូនបំផ្លាញរបស់របរ។រូបបែបនៃការវាយកូនដែលល្អបំផុត គឺគួរវាយដោយប្រើដៃ ព្រោះការវាយដោយប្រើវត្ថុផ្សេងៗ ក្មេងនឹងមានអារម្មណ៍ថា ជាទង្វើដែលធ្ងន់ធ្ងរ និងហុចផលវិជ្ជមានដល់ផ្លូវចិត្តរបស់កូន។
ការដាក់ទោសកូនដោយការវាយ តើមានវិធីណាល្អជាងនេះទេ?
ឡារ៉ែន សូមណែនាំ ឱ្យដាក់ទោសដោយការការឱបវិញ ព្រោះការឱបច្បាស់ជាល្អជាងការវាយប្រាកដណាស់។ ការឱបកូនត្រូវបានទទួលស្គាល់ជាសកលថា ល្អ! មានប្រយោជន៍ដល់ការអភិវឌ្ឍខួរក្បាលរបស់ក្មេង ធ្វើឱ្យកោសិកាខួរក្បាលធ្វើការបានល្អឡើង។ ការប៉ះពាល់ សាងនូវសេចក្ដីស្រឡាញ់ សម្ព័ន្ធភាព និងជាចំណុចចាប់ផ្ដើមដែលនឹងធ្វើឱ្យក្មេងបានរៀនយល់ដឹងពីសេចក្ដីស្រឡាញ់ច្រើនជាងវិធីណាទាំងអស់ ដូច្នេះការដែលនិយាយថា ស្រឡាញ់កូនឱ្យឱបនោះ គឺត្រឹមត្រូវណាស់សម្រាប់ការដាក់ទោសបែបអ្នកម្ដាយឆ្លាតវៃនាយុគសម័យថ្មីនេះ៕