ថ្មីៗនេះ មានព័ត៌មានជាច្រើនបានធ្លាយចេញមកឱ្យដឹងថា លោក Mark Zuckerberg បានបញ្ជាឱ្យក្រុមការងាររបស់លោក ធ្វើការសាកល្បងការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើកម្មវិធី WhatsApp ប៉ុន្តែការសាកល្បងនេះ គឺត្រូវធ្វើឡើងតែនៅលើ iOS ប៉ុណ្ណោះ។
ដោយឡែកនៅពេលនេះ សារព័ត៌មាន Bloomberg បានចុះផ្សាយថា ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ WhatsApp ត្រូវបានសាកល្បងដោយជោគជ័យ ជាពិសេសគឺគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់ថា ដាក់ដំណើរការតែនៅលើ iOS មួយ ឬយ៉ាងណានោះទេ។
វាអាចជាការពិតព្រោះថា ប៉ុន្មានថ្ងៃមុននេះ លោក Brian Acton ដែលជាសហស្ថាបនិក WhatsApp បានថ្លែងនៅក្នុងវេទិកាមួយថា លោក Mark Zuckerberg មានគោលបំណងយកលុយពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ WhatsApp ចាប់តាំងពីលោកបានទិញភ្លាមៗមកម្លេ៉ះ ប៉ុន្តែដោយសារពេលនោះ ចំនួនអ្នកប្រើនៅតិច ទើបសម្រេចពន្យារពេល។
គួរបញ្ជាក់ផងដែរថា ត្រូវបានបង្កើតឡើងនៅឆ្នាំ2009 ដោយអតីតបុគ្គលិក Yahoo! 2រូប គឺលោក Brian Acton និងJan Koum ហើយនៅខែកុម្ភៈ ឆ្នាំ2014 ត្រូវបានក្រុមហ៊ុន Facebook ទិញយកក្នុងតម្លៃ 19ពាន់លានដុល្លារអាមេរិក៕