នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា អ្នកម្ដាយសម័យថ្មី គង់ ចាន់ស្រីមុំ ទើបតែសម្រាលកូនស្រីបាន 3ខែប៉ុណ្ណោះ តែបានបង្ហាញពីរូបរាងសិចស៊ីដ៏ស្រឡូន គ្មានស្នាមសង្វារអ្វីបន្ដិចឡើយ ។ ការបង្ហាញរូបភាពក្នុងឈុតប៊ីគីនីនេះ បានធ្វើឱ្យមិត្តៗនារីចាប់អារម្មណ៍ចំពោះគន្លឹះនៃការថែរក្សារូបរាងកាយ វិធីការពារ និងវិធីបំបាត់ស្នាមសង្វារលើស្បែកពោះ និងដងខ្លួនជាខ្លាំង។ តែយ៉ាងណាមិញ តារាស្រីរូបនេះបានប្រកាសថា ខ្លួននឹងចែករំលែកបទពិសោធមួយនេះ។
អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុតប៊ីគីនីដោយបានរៀបរាប់ថា «សន្យាថា នឹងប្រាប់ពីការសម្រករាងដោយធម្មជាតិ ក្រោយសម្រាលកូនណា៎។ ការថែរក្សារាងក្រោយពេលសម្រាលកូន គឺជារឿងពិបាក តែការអត់ធ្មត់ និងព្យាយាម គឺជាគោលដៅ។ សំណាងហើយដែលបានឡេសង្វារអូនជួយខ្លះ មិនអ៊ីចឹងទេ បានផែនទីពិភពលោកបាត់»។ ម៉ាក់នាងតូច ម៉ូម៉ូ រូបនេះបានព្យាយាមសម្រកទម្ងន់អស់ជាច្រើនគីឡូ ក្រោយពេលសម្រាលកូនរួច ហើយអ្នកនាងថែមទាំងសន្យាថា នឹងចែករំលែកនូវបទពិសោធក្នុងការសម្រករាង ក្រោយពេលសម្រាលកូនរួចទៀតផង ។ បើទោះបីជាពេលនេះនាងសម្រករាងមិនទាន់បានដូចបំណងក្តី ប៉ុន្តែលទ្ធផលដែលនាងទទួលបាន គឺជិតបានមួយរយភាគរយហើយ ។
គួរបញ្ជាក់ផងដែរថា អ្នកគាំទ្រគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរទេ ខណៈដែលបានឃើញរូបរាងរបស់អ្នកនាង គង់ ចាន់ស្រីមុំ ក្រោយពេលសម្រាលកូនហើយ ពោលគឺ សិចស៊ីបញ្ចេញសាច់សខ្ចី ស្រស់ស្អាតដូចស្រីក្រមុំអីចឹង ហើយនៅតែទាក់ចិត្តស្វាមីឱ្យកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀត៕