ស្រ្តីខ្មែរម្នាក់ដែលគេធ្លាប់ឃើញតាមរយៈរូបថតស្ត្រីបីកូនក្នុងទសវត្សរ៍ ឆ្នាំ1979 ក្នុងឈុតសំលៀកបំពាក់ពណ៌ខ្មៅ បីកូនក្នុងដៃ ឈរអមដោយកូនប្រុសស្រីនៅសង្ខាង ក្នុងទឹកមុខស្លេកស្លាំងស្គមស្គាំងគួរឲ្យសង្វេគនោះ បានទទួលមរណភាពហើយ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃអង្គារ៍ 1រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស2562 ត្រូវនឹងថ្ងៃទី25 ខែកញ្ញា ឆ្នាំ2018 នៅពែរីញើ ប្រទេសបារាំង។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ព្រះតេជគុណ ព្រះនាម Choothmuny Huy បង្ហោះកាលពីថ្ងៃទី27 ខែកញ្ញា ឆ្នាំ2018 ម្សិលមិញ។
បើតាមការបង្ហើបរបស់គណនី Yong Seng Yeath បានរៀបរាប់ថា ស្រ្តីជនភៀសខ្លួនខ្មែរ ឈ្មោះ តោង អូន នៅក្នុងរូបថតដ៏ល្បីល្បាញនៅក្នុងពិភពលោកនាឆ្នាំ (1979) គឺពេលនេះបានទទួលអនិច្ចកម្មហើយ កាលពីថ្ងៃទី 25/09/2018 ក្នុងជន្មាយុ ៨៦ ឆ្នាំ (Chemin du Sans Souci Boulazac , Perigueux, France)។ ក្មេងប្រុសដែលបីនោះឈ្មោះ សំណាង ( 39 ឆ្នាំ រស់នៅប្រទេសបារាំង) ។ ក្មេងប្រុសឈរនៅខាងឆ្វេងដៃ ឈ្មោះសារឿន (47ឆ្នាំ រស់នៅប្រទេសបារាំង) ។ក្មេងស្រីដែលឈរនៅស្ដាំដៃឈ្មោះ សុភាព(42 ឆ្នាំ រស់នៅប្រទេសបារាំង)។ ផ្ទាំថ្មចម្លាក់: ស្ថិតនៅរដ្ឋ ម៉ាស្សាជូសេត សហរដ្ឋអាមេរិក ។
សូមទស្សនារូបភាព និងរូបសំណាកខាងក្រោមនេះ៖