បញ្ហា “សក់ជ្រុះ” អាចកើតឡើងស្ទើតែគ្រប់វ័យ ជាពិសេសក្នុងក្រុមមនុស្សប្រុស-ស្រីវ័យជំទង់ ដែលអ្នកខ្លះស្ទើតែមិនមានសក់មួយសរសៃនៅលើក្បាលឡើយ។ ក៏ប៉ុន្ដែពួកគេនៅតែព្យាយាមរកថ្នាំល្អៗមកទទួលទាន និងលាប ដើម្បីព្យាបាលរហូតដល់ខាតបង់ថវិកាមាសប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក៏នៅតែមិនទទួលបាននូវលទ្ធផលល្អប្រសើរដែរ។ ទាំងអស់នេះ កើតពីការមិនយល់ដឹងពីធម្មជាតិនៃរាងកាយរបស់អ្នកខ្លួនឯងហ្នឹងហើយ។ ដូច្នេះសូមមកស្វែងយល់ទាំងអស់គ្នា ដើម្បីដឹងកាន់តែច្បាស់ពីបញ្ហាជ្រុះសក់ ដែលជាលក្ខណៈធម្មជាតិ (ធម្មតា) និងខុសពីធម្មតាដូចខាងក្រោមនេះ។
សក់ជ្រុះតាមធម្មជាតិ (ធម្មតា)
វដ្ដជីវិតរបស់សរសៃសក់មាន3ដំណាក់កាលដូចជា៖
ដំណាក់កាលទី 1
ដំណាក់កាលនៃការលូតលាស់ ៈ ដោយសរសៃសក់ ដែលដុះចេញពីឫសសក់ លូតលាស់ប្រវែង1សង់ទីម៉ែត្រក្នុងមួយខែ និងអាចជាប់នៅលើស្បែកក្បាលបានយូររហូតដល់3-7ឆ្នាំ ចំពោះមនុស្សដែលមានសុខភាពល្អ។
ដំណាក់កាលទី 2
ដំណាក់កាលសម្រាកខ្លួន ៈ នៅក្នុងដំណាក់កាលនេះ សរសៃសក់មិនរីកលូតលាស់នោះទេ ហើយគល់សក់នៅតែបង្រួម។ រយៈពេលនេះនឹងប្រើពេលវេលាប្រមាណ3-4សប្ដាហ៍ មុនពេលឈានចូលដល់ដំណាក់កាលចុងក្រោយ។
ដំណាក់កាលទី 3
ដំណាក់កាលជ្រុះ ៈ ដោយគល់ និងសរសៃសក់ជ្រុះពីស្បែកក្បាល ត្រូវចំណាយពេលប្រម៉ាណ 3-4 សប្ដាហ៍ តែនៅទីបំផុតរាងកាយ និងមានកត្ដាជំរុញឱ្យកើតមានការបង្កើតសរសៃសក់ថ្មីដុះឡើងមកវិញ ដើម្បីជំនួសសរសៃសក់ចាស់ដែលជ្រុះទៅ។ ចំពោះអ្នកដែលមានសុខភាពល្អធម្មតា សរសៃសក់ 80-90 ភាគរយនឹងស្ថិតនៅក្នុងរយៈពេលលូតលាស់ 5-20% នៃរយៈពេលជ្រុះចុងក្រោយបំផុត។ ចំណែកឯ ដំណាក់ទី 2នោះនឹងត្រូវចំណាយពេលខ្លីវិញ។
ដូច្នេះហើយ គ្រប់គ្នាមានសក់ជ្រុះរាល់ថ្ងៃ ប្រមាណជា100-150សរសៃក្នុងមួយថ្ងៃ ដែលជាធម្មតា ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានប្រាប់ថា ស្ត្រីមានសរសៃសក់ក្រាស់ជាងមនុស្សប្រុស។ នៅមានភាពខុសគ្នាក្នុងវ័យ ដែលហុចផលដល់ការលូតលាស់របស់សរសៃសក់ថែមទៀតគឺ នៅក្នុងវ័យកុមារ និងវ័យជំទង់ ដែលជាវ័យប្រែប្រួលរូបរាងកាយ និងអ័រម៉ូនខ្ពស់បំផុត។ កោសិកានៅក្នុងរាងកាយមានការបែងចែកខ្លួនយ៉ាងពេញទំហឹង គល់សក់ក៏ដូចគ្នានឹងមានគល់សក់ថ្មីកើតមកជំនួសគល់សក់ចាស់ភ្លាម។ តែនៅពេលដែលចូលដល់វ័យកណ្ដាល និងវ័យជរាអត្រាការកើតរបស់កោសិកាគល់សក់ថ្មី និងថយចុះតិចជាអត្រាគល់សក់ដែលបានបាត់បង់ទៅ ធ្វើឱ្យមើលទៅដូចជា សក់ស្ដើង ស្របពេលដែលអាយុកាន់តែច្រើនឡើង។
ដូច្នេះហើយ ប្រសិនបើអ្នកស្ថិតនៅក្នុងវ័យកណ្ដាល ឬវ័យជរា ការដែលមានសក់ស្ដើង អាចចាត់ទុកថាជារឿងធម្មតា និងមិនគួរព្យាយាមទៅរកទិញថ្នាំ ឬវីតាមីន មកទទួលទានឱ្យអស់លុយនោះទេ។
សក់ជ្រុះមិនធម្មតា
អ្នកដែលជ្រុះសក់ច្រើនខុសពីធម្មតា បណ្ដាលមកពីកត្តាជាច្រើនដូចជា៖
1. សក់ជ្រុះម្ដងម្កាល ៖ មូលហេតុមានដូចជា មានអារម្មណ៍តានតឹងក្នុងរយៈពេលយូរ អាចនឹងមានអាការជ្រុះសក់កើតមកដោយមិនដឹងខ្លួន អាចកើតឡើងបានគ្រប់វ័យ ឬអាចកើតឡើងដោយសារអាការជំងឺ ឬរោគផ្សេងៗដួចជា ជំងឺទឹកនោមផ្អែម កើតក្នុងភេទស្ត្រីដែលទើបប្រសូតបុត្រ និងស្ត្រីដែលនិយមប្រើប្រាស់ថ្នាំពន្យារកំណើតជាដើម។
ការព្យាបាល អាការជ្រុះសក់បែបនេះ មិនចាំបាច់ត្រូវការព្យាបាលច្រើនទេ ព្រោះវាអាចនឹងបាត់ទៅដោយឯកឯង។
2. សក់ជ្រុះបណ្ដាលមកពីដំណរពូជ ៖ គឺបណ្ដាលមកពីមូលហេតុដំណរពូជ និងកម្រិតអ័រម៉ូន Testosterone កើនឡើងក្នុងរាងកាយ ដែលកើតមានឡើងចំពោះទាំងភេទប្រុស និងភេទស្រី ក៏ប៉ុន្ដែរកឃើញកើតមានចំពោះបុរសច្រើនជាង។
ការព្យាបាល អាចនឹងមានដំណោះស្រាយពិបាកបន្ដិច បើទោះបីជាអ្នកវិទ្យាសាស្ត្រព្យាយាមស្វែងរកនូវថ្នាំថ្មីៗ តែនៅតែមិនទទួលបានលទ្ធផល។ ពេទ្យសើរស្បែក និយមឱ្យប្រើថ្នាំបន្ថយបរិមាណអ័រម៉ូនដែលពោលខាងលើ នៅក្នុងរាងកាយតែប៉ុណ្ណោះ ឬប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម។ ចំពោះអាការប្រហាក់ប្រហែលគឺ ការដុះនូវគល់សក់ដែលជាប្រភេទសក់ខ្ចី និងស្ដើងតែប៉ុណ្ណោះ។ សូម្បីតែថ្នាំនៅក្នុងក្រុមសារធាតុ Steroids ដែលគ្រូពេទ្យនិយមប្រើ ក៏នៅតែទទួលបានលទ្ធផលសក់តិចណាស់ គឺអាចនឹងទទួលឱកាសគ្រោះថ្នាក់បន្ថែមទៀតក៏មានដែរ។
សមាសធាតុគីមីនៃផលិតផលថែរក្សាសក់ ឬការពារការសក់ជ្រុះ
មានធាតុផ្សំដោយ
1. សារធាតុសំខាន់ជំរុញក្នុងការលំហូរឈាមទៅកាន់ឫសសក់ ដើម្បីការពារសក់ជ្រុះដូចជា វីតាមីនផ្សេងៗ សារធាតុការពារចម្រាញ់ចេញពីឱសថបុរាណ។
2. សារធាតុអាហារមាននៅក្នុងក្រុមប្រូតេអីុនដើម្បីពង្រឹងភាពរឹងមាំដល់ឫសសក់ និងសរសៃសក់។
3. សារធាតុសំខាន់ៗដែលមានប្រសិទ្ធភាពកាត់បន្ថយ និងគ្រប់គ្រងបរិមាណជាតិខ្លាញ់នៅក្នុងស្បែកក្បាល និងបន្ថយការប្រតិកម្មរលាកក្រពេញខ្លាញ់។
4. សារធាតុសំខាន់ៗ ដើម្បីគ្រប់គ្រងការលូតលាស់របស់ Micro-organisms នៅលើស្បែកក្បាល។
កត្តាគួរកត់សម្គាល់
ប្រសិនបើថ្នាំ ឬផលិតផលការពារសក់ជ្រុះមានប្រសិទ្ធភាពអាចដោះស្រាយបញ្ហាសក់ជ្រុះបានពិតមែននោះ យើងប្រហែលមិនបានឃើញមនុស្សក្បាលទំពែក ឬក្បាលឆកនៅក្នុងប្រទេសទូទាំងពិភពលោកទៀតហើយ ដោយសារហេតុផលដំណរពូជជារឿងដែលយើងត្រូវទទួលស្គាល់ការពិត។ ដូច្នេះហើយ អ្នកអាចដោះស្រាយបញ្ហាបានដោយការប្រើប្រាស់ សក់ពាក់ ឬសក់ជ័រនៅលើស្បែកក្បាល នោះទើបមានសុវត្ថិភាព ច្រើនជាងការព្យាបាលពិសេស ដែលអាចមានគ្រោះថ្នាក់ ដោយបើមិនមានការប្រុងប្រយ័ត្នខ្ពស់៕