អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងក្រសួងកសិកម្មកំពុងសហការគ្នាបង្កើតគម្រោងមួយដែលនឹងផ្តោតលើការលើកកម្ពស់ជីវភាពរបស់កសិករដាំកៅស៊ូខ្នាតតូចនៅប្រទេស 3 រួមមានប្រទេសកម្ពុជា ប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ។
ផែនការបង្កើតគម្រោងថ្មីនេះត្រូវបានប្រកាសជាសាធារណៈក្នុងអំឡុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីកសិកម្មកម្ពុជា ឯកឧត្តម វេង សាខុន និងលោក Pierre-Marie Bosc មន្ត្រីជាន់ខ្ពស់នៅអង្គការ FAO ដែលគម្រោងផែនការមួយនេះកំពុងត្រូវបានធ្វើសេចក្តីព្រាងដោយភាគីពាក់ព័ន្ធដែលគេរំពឹងថានឹងស្រេចរួចរាល់នៅក្នុងសប្តាហ៍នេះ។
លោក Bosc បានមានប្រសាសន៍ថា គម្រោងនេះនឹងប្រមូលទិន្នន័យពីប្រទេសនីមួយៗធ្វើការវិភាគ និងប្រៀបធៀបទិន្នន័យដើម្បីវាយតម្លៃប្រសិទ្ធភាព និងផលិតភាពនៃវិស័យកៅស៊ូរបស់ប្រទេសនីមួយ។ លោកបាននិយាយថា កម្មវិធីនេះកំពុងត្រូវបានរៀបចំឡើងដោយសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវបារាំង CIRAD ។
លោក Bosc បាននិយាយថា៖ «យើងបានរកឃើញថា កសិករដែលប្រមូលផលជ័រកៅស៊ូជួបប្រទះបញ្ហានៅក្នុងតំបន់មួយចំនួនជាពិសេសការកំណត់តម្លៃការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះទិន្នផលក្នុងចំណោមបញ្ហាផ្សេងៗទៀត»។
ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា រដ្ឋាភិបាលបានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ ដោយគម្រោងនេះស្របតាមគោលដៅរបស់យើងក្នុងការជំរុញវិស័យកៅស៊ូដោយបង្កើនទិន្នផលកាត់បន្ថយថ្លៃដើម បង្កើនគុណភាពផលិតផល ធានានិរន្តរភាពវិស័យ និងជំរុញប្រាក់ចំណូលរបស់កសិករ «យើងបានស្នើដល់អង្គការ FAO ឱ្យធ្វើការជាមួយអ្នកជំនាញកសិកម្មរបស់យើងដើម្បីជំរុញវិស័យកៅស៊ូ និងធ្វើឱ្យវាកាន់តែមាននិរន្តរភាព» ។
យោងតាមនាយកដ្ឋានកសិកម្មបានឱ្យដឹងថា នៅក្នុងខែនេះកសិករខ្មែរកំពុងលក់ជ័រកៅស៊ូក្នុងតម្លៃប្រហែល 2,000 រៀលក្នុងមួយគីឡូក្រាម ហើយចំពោះតម្លៃដែលពួកគេត្រូវទម្លាក់គឺ 900 រៀលក្នុងមួយគីឡូក្រាម។ កម្ពុជាមានផ្ទៃដីចំនួន 160.000ហិកតាកំពុងដាំដុះដោយកសិករដាំកៅស៊ូខ្នាតតូចហើយ70%នៃដីនេះត្រូវបានប្រមូលរួចហើយ។ សម្រាប់ដំណាំកៅស៊ូ កម្ពុជាអាចផលិតកៅស៊ូធម្មជាតិ បាន 220.000តោនក្នុងមួយឆ្នាំ៕