Skip to content

បណ្ដឹងរបស់ ខេមរៈ សិរីមន្ដ ចំពោះតារាមហាទើស ម៉ៃ សុគន្ធ ហាក់បីដូចជាស្ងាត់សូន្យឈឹង

លោក ម៉ៃ សុគន្ធ ត្រូវបានគេផ្អើលឡើងពេញស្រទាប់មហាជនមុននោះ ដោយសារតែតារាចម្រៀងលោក ខេមរៈ សិរីមន្ត ប្រកាសប្ដឹង បន្ទាប់ពីលោក ចេញមុខរិះគន់ម្ដងហើយៗម្ដងទៀត ដែលការរិះគន់លើកចុងក្រោយ គឺថា លោកសិរីមន្ត ធ្វើខ្លួនលើសខ្លាំង ដោយជិះឧទ្ធម្ភាគចក្រទៅបើកសម្ពោធមុខរបរដីឡូតិ៍។

គួររំឭកផងដែរថា ម៉ៃ សុគន្ធ បានបញ្ចេញពាក្យរិះគន់យ៉ាងធ្ងន់ៗដោយមិនខ្លាចរអាចំពោះ លោក សិរីមន្ដ ថា «ត្រឹមតែទៅលក់ដីនៅម្តុំវាលស្រែមួយរយសោះ ជិះសុទ្ធតែអេលីកុកទែរ(ឧទ្ធម្ភាគចក្រ) មើលតែទៅលក់ពេជ្រនៅឌូបៃ Bodiaថ្មីជានិច្ច អ្នកមានជាន់ថ្មីជាន់ដីអាលាក់ហើយ ឃើញថាឧកញ៉ាល្បីៗមួយចំនួនធំ ដែលមានរបរបើកលក់ដី​​ ឬបុរី គាត់នៅតែរក្សាជំហរដដែល មិនសម្បើមដូចអ៊ីចឹងសោះ ចម្លែកអីតែអ្នកចម្រៀងយើង បានអ៊ីចឹងគេប្រៀបធៀបទៅនឹងក្ងោក មិនខុសមែន»។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃប្រកាសរហូតមកទល់ថ្ងៃនេះ បណ្ដឹងរបស់លោក ខេមរៈ សិរីមន្ត ក៏ស្ងាត់ដូចគ្នា ដោយសូម្បីតែលោក ខេមរៈ ភារុណ ជាបងប្រុសដែលធ្លាប់ចេញមុខអត្ថាធិប្បាយជំនួសគ្រប់រឿង ក៏សុំមិនបំភ្លឺបានផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *