បន្ទាប់ពីតារាចម្រៀងស្រី ទេព បូព្រឹក្ស ត្រូវបានសារព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុកចុះផ្សាយពីនាង ដោយដាក់ចំណងជើងចាស់ដៃថា « នាង និងគូស្នេហ៍ G-Devith ស៊ីបាយបែបថតរឿងជប៉ុន » តារាស្រីរូបនេះ បានធ្វើការ Live Video តបតទៅកាន់គណនីហ្វេសប៊ុកបុរសម្នាក់ដែលបានស៊ែររូបនាង និងដាក់ចំណងជើងដោយពាក្យពេចន៍មិនពិរោះស្ដាប់ និងពន្លះសារព័ត៌មាននោះផងដែរ ។
យ៉ាងណាមិញ នៅថ្ងៃម្សិលមិញនេះ គេក៏បានមើលឃើញលោក G-Devith ធ្វើការ Live Video ចេញមុខបកស្រាយជំនួស ទេព បូព្រឹក្ស ផងដែរ។ តារាស្រីទម្រង់មុខសិចស៊ីរូបនេះ បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុក ខ្លួននិងដាក់ពាក្យបណ្ដឹង ផ្ដឹងចំពោះបុរសដែលជាម្ចាស់គណនីខាងលើនោះ។ នាងសរសេរថា « ខ្មែរស្រលាញ់ខ្មែរ ខ្មែរការពារខ្មែរ ទោះជាពួកខ្ញុំខឹងញ័រសាច់ប៉ិនណា ក៏ពួកខ្ញុំមិនទៅប្តឹងផ្តល់ដែរ ព្រោះខ្មែរដូចគ្នាបើមិនស្រលាញ់ការពារគ្នាមិចបានមនុស្សណាក៏ធ្វើខុសដែរសំខាន់កុំឱ្យមានជាលើកទី2 ។ អីចឹងខ្ញុំសំរេចចិត្តមិនប្តឹងទៅម្ចាស់ account enno vo ដែលមានឈ្មោះពិតថា ពូលប៉ូយ ដែលរស់នៅ ភូមិ: ភូមិថ្មី ឃុំ: ប្រឡាយ ស្រុក: ស្ទោង ខេត្ត: កំពង់ធំ។ អីចឹងបើមាន Web-site រឺសារពត៌មាន ឬនាក់ណា Post ទៀតក៏តាមនឹងចុះ ព្រោះអ្វីដែរយាយគឺពួកខ្ញុំនិយាយអស់ហើយ ។ អរគុណបងប្អូន »។
ជាមួយគ្នានោះដែរ ក៏មានការមិនពេញចិត្តពីមតិភាគច្រើន ធ្វើឱ្យតារាស្រីរូបនេះបានសម្រេចចិត្តលុបរូបភាពនេះពីបណ្ដាញសង្គមភ្លាមៗ។ បើទោះបីជាយ៉ាងនេះក្ដី ក៏នៅតែមានអ្នកលេងបណ្ដាញសង្គមមួយចំនួន បែរជានៅតែបង្ហោះរូបរបស់នាង ភ្ជាប់ជាមួយសារដៀល រិះគន់មិនឈប់ឈរ ធ្វើឱ្យលោក ម៉ៃ សុគន្ធ ដែលជាតារាល្បីពូកែខាងរិះគន់ និងមានរហ័សនាមថាជា មហាទើសមួយរូប ទ្រាំមិនបានចេញមុខតែម្ដង។
ជាក់ស្ដែង លោក ម៉ៃ សុគន្ធ បានធ្វើការស៊ែររូបអ្នករិះគន់កញ្ញា ទេព បូព្រឹក្ស ប៉ុន្មានសន្លឹករួមជាមួយនឹងសារសរសេរថា «ច្រណែនគេទេដឹង ចូលចិត្តណាស់អាវប្បធម៌ជាន់គេពន្លិច និងកេងចំនេញ។ ខុសទេបើគាត់ភិចនិចជាជីវិតឯកជន ហើយនៅតំបន់អាងទឹកទៀត ចង់ឱ្យគាត់ស្លៀកសារុងចងពុំមែនលើសហើយលោកអ្នកភ្លាវ»។ សារមួយនេះ បានធ្វើឱ្យមហាជនមានភាពចម្លែកចិត្តជាខ្លាំងព្រោះជាលើកទី 1 ហើយដែលតារាប្រុសរូបនេះ បញ្ចេញមតិគាំទ្រសិល្បករគ្នាឯង។ ជាពិសេសគឺអ្នកគាំទ្រកញ្ញា ទេព បូព្រឹក្ស បានបញ្ចេញអារម្មណ៍ពេញចិត្តពេញថ្លើមចំពោះសម្ដីរបស់លោក ម៉ៃ សុគន្ធ ស្ដូកតែម្ដង៕