តារាចម្រៀងស្រីនៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍ដែលគេស្គាល់ថា លោក ងួន ចាន់ដេវីត ឬ G-Devith តែងតែបង្ហោះសារ និងរូបភាពនៃសកម្មភាពផ្អែមល្ហែមជាមួយគ្នាកាន់តែខ្លាំងឡើងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក រហូតធ្វើឱ្យអ្នកគាំទ្រស្ទើរតែលើសជាតិស្ករទៅហើយ។ ថ្មីៗនេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹកទៀត ដែលគេមើលឃើញថា នាងកំពុងអង្គុយញ៉ាំអាហារជាមួយគូស្នេហ៍ក្នុងឈុតប៊ីគីនី បង្ហាញដើមទ្រូងចំៗតែម្ដង។
បានឃើញរូបភាពសិចស៊ីរបស់ ទេព បូព្រឹក្ស ភ្លាម ទំព័រសារព័ត៌មានលើបណ្ដាញសង្គមមួយបានចេញផ្សាយថា «នាង និងគូស្នេហ៍ G-Devith ស៊ីបាយបែបថតរឿងជប៉ុន» ព្រមទាំងមានគណនីហ្វេសប៊ុកមួយបានធ្វើការរិះគន់នាងខ្លាំងៗ មិនសំចៃមាត់ចំពោះភាពសិចស៊ីនោះផងដែរ។ ទោះបីជាយ៉ាងណា កាលពីយប់មិញនេះ កញ្ញា ទេព បូព្រឹក្ស បាន Live វីដេអូទាំងយប់តែម្តង ព្រោះតែមិនអាចទប់កំហឹងតទៅទៀតបាន ក្រោយពីមានបុរសម្នាក់បានយករូបភាពនៃជីវិតឯកជនរបស់នាងជាមួយគូស្នេហ៍ គឺលោក G-Devith ទៅបង្ហោះបន្ត ហើយប្រើពាក្យពេចន៍មិនសមរម្យដាក់នាងទៀតផង ទើបធ្វើឱ្យនាងតបទៅវិញទាំងក្ដៅក្រហាយ ផាំងៗដូចភ្នំភ្លើងផ្ទុះតែម្ដង។
តារាស្រីរូបនេះបានធ្វើការ Live វីដេអូ និងសរសេរសារថា «តោះចូលមើល Account បងប្រុសម្នាក់ដែលដៀលខ្ញុំកប់ៗមាត់ និងមើលពត៌មានដែលយករូបខ្ញុំទៅផូស្តហើយដាក់ចំណងជើងថា ស៊ីបាយបែបថតរឿងជប៉ុន»។
ដើម្បីឱ្យកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៖