អតីតបេក្ខភាពក្នុងកម្មវិធី Cambodian Idol រដូវកាលទី3 នាងតូច លីន សោម៉ា មានវ័យ 16ឆ្នាំ ត្រូវបានប្រិយមិត្តអ្នកគាំទ្រដឹង និងមើលឃើញពីសមត្ថភាពនៃទឹកដមសំឡេងដ៏ពិរោះបែបមនោសញ្ចេតនា ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងខណៈកំពុងប្រឡង។ យ៉ាងណាក្តី គិតមកដល់ពេលនេះ ទោះ លីន សោម៉ា មិនមែនជាម្ចាស់ជយលាភីក្តី ឬមិនទាន់មានផលិតកម្មចូលច្រៀងនឹងគេនៅឡើយក្ដី តែការបង្ហើរសំនៀងរបស់នាងម្ដងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺមានការចាប់អារម្មណ៍ និងពេញចិត្តពេញថ្លើមអ្នកស្ដាប់តែម្ដង។
ស្របពេលថ្មីៗនេះ នាងតូច លីន សោម៉ា បានបង្ហោះវីដេអូថ្មីមួយទៀត ជាការបកស្រាយបទចម្រៀងបែបចង្វាក់ប្រជាប្រិយខ្មែរ «ស្រណោះម្លប់ដូង» ដែលស្របទៅនឹងបរិយាកាសបុណ្យភ្ជុំបិណ្ឌដែលនឹងមកដល់ឆាប់ៗខាងមុខនេះ ។ នាងបានសរសេរថា «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំមានបទចម្រៀងមួយបទជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់លេងជាការកម្សាន្តបើមានការខុសឆ្គងត្រង់កន្លែងណា សូមខន្តីអភ័យទោសផងចា៎ស កុំភ្លេចចុច Like និង share ម្នាក់មួយផងណា»។
ចង់ដឹងថាបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖