ដូចប្រិយមិត្តបានដឹងស្រាប់ហើយថា ប្រាសាទ « ភ្នំរូង » មានទីតាំងស្ថិតនៅក្នុងខេត្ត បុរីរាំ ស្រុក ឆៈលើមប្រៈកៀត ដែលជាអតីតប្រាសាទរបស់កម្ពុជាផងដែរ។ លក្ខណៈពិសិដ្ឋដែលធ្វើឱ្យមានប្រាសាទនេះមានភាពទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនកុះករនោះ គឺ ក្បាច់រចនាដែលនៅលើប្រាង្គប្រាសាទ និងរូបចម្លាក់នាគីធំ នៅមុខប្រាសាទផងដែរ ។
ប្រាង្គប្រាសាទ « ភ្នំរូង » អាចនិយាយបានថា ជាប្រាង្គប្រាសាទថ្មដែលមានសិល្បៈចំណាស់បែបបុរាណមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ ប្រាសាទភ្នំរូង ជាអតីតប្រាសាទរបស់ខ្មែរដែលមានសណ្ឋានប្រាសាទស្អាតដូចវិមានទេវរូប ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះមហាក្សត្រខ្មែរ ស្ថិតនៅក្នុងតំបន់អង្គរ នៅលើទឹកដីខ្ពង់រាប ដែលជាចំនុចសំខាន់របស់ប្រទេស កម្ពុជា នាសម័យអាណចក្រភ្នំ ក្នុងនេះដែរ បារាយខាងលិច មាន ប្រាសាទកុកប៉ូ, ប្រាសាទភ្នំរូង, ប្រាសាទរលួស, ប្រាសាទអកយំ, ប្រាសាទអាកាស, ប្រាសាទនរាយ, ប្រាសាទត្រពាំងរពៅ និង ប្រាសាទមេបុណ្យខាងលិច នៅកណ្តាលបារាយ ជាដើម។ សូមជម្រាបបន្ថែមថា ប្រទេសកម្ពុជា បានបាត់បង់ប្រាសាទនេះនៅក្នុង សតវត្សរ៍ទី 19 ដែលជាយុគសម័យការស្វះស្វែងរកអាណានិគមពីសំណាក់បច្ចឹមប្រទេសដែលវាតទីរកអាណានិគមសំរាប់ភាពជាមហាអំណាចនៅតំបន់អាស៊ីនិងដែនដីថ្មី 2។
យ៉ាងណាមិញ ប្រសិនបើភ្ញៀវទេសចរណ៍ បានទៅទស្សនាកម្សាន្ដនៅប្រាសាទដ៏ល្អវិចិត្រមួយនេះ កុំភ្លេចថតរូប ពន្លឺព្រះអាទិត្យលិចក្នុងប្រាសាទ និងនៅចំកណ្ដាលប្រាទ នាពេលដែលព្រះជិតអស្ដង្គត។ ចង់ដឹងថា មានភាពអច្ឆរិយបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖