តាមរយៈសារព័ត៌មាន Dail Mail បានចេញផ្សាយនាពេលមុននេះបន្ដិចបានឱ្យដឹងថា កំពូលតារាសម្ដែងស្រី អ្នកនាង Angelina Jolie និងកូនប្រុសចិញ្ចឹម ម៉ាដុក បានបង្ហាញវត្តមាន ព្រមទាំងចំណងមិត្តភាពយ៉ាងរឹងមាំជាមួយបងបង្អូនប្រជាជនកម្ពុជា នៅក្នុងកម្មវិធីមហោស្រពភាពយន្ដកម្ពុជា ក្នុងទីក្រុង ឡងប៊ិច សហរដ្ឋអាមេរិក ។
គោលបំណងដែលអ្នកនាងអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ អ្នកនាងចង់បង្ហាញការគាំទ្រចំពោះភាពយន្ដជាតិ និងទំនាក់ទំនងស្និទ្ធស្នាលជាមួយក្រុមអ្នកផលិតកម្មកុនកម្ពុជាផងដែរ។ តារាស្រីវ័យ 43 ឆ្នាំ និងជាម្ចាស់ពានរង្វាន់អូស្ការជាច្រើនរឿងរូបនេះ បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដោយអ្នកនាង បានស្លៀកហូលខ្មែរព័ណ៌ទឹកប្រាក់ ចូលរួមក្នុងកម្មវិធីទាំងនោះ ជាហេតុធ្វើឱ្យមហាជនចាប់អារម្មណ៍ចំពោះរូបនាងខ្លាំង និងបង្ហាញក្ដីស្រឡាញ់មកកាន់នាង ក្នុងនាមជាជនជាតិខ្មែរមួយរូបដែរ ។
ចង់ដឹងថា សកម្មភាពរបស់អ្នកដឹកនាំ និងផលិតរឿង « ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ » រូបនេះ ស្និទ្ធស្នាលនឹងបងប្អូនខ្មែរ ព្រមទាំងមានសម្រស់ស្រស់ស្អាតបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖