តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើការបង្ហោះវិដេអូមួយដែលអ្នកនាង និងកូនៗបានធ្វើការសម្តែងដើម្បីបង្ហាញវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិនៅឯប្រទេសបារាំង។
វីដេអូដែលមានរយៈប្រមាណជាង 5 នាទី បានស្ដែងឱ្យឃើញថា កូនប្រុសស្រីរបស់រាជនីសំឡេងមាសរូបនេះ ជាអ្នកលេងឧបករណ៍ភ្លេងបុរាណ និងសម័យ ហើយអ្នកនាង ជាអ្នកចម្រៀង ដែលបានលើកយកបទ “បណ្តាំអង្គរ” យកមកបកស្រាយ។ អ្នកនាង ម៉េង កែវពេជ្ជតា រៀបរាប់ថា « នេះជាសមិទ្ធិផលដែលយើងខ្ញុំទទួលបាន ។ សូមផ្ញើមោទកភាពនេះជូនដល់បងប្អូនជនរួមឈាមខ្មែរទាំងឡាយ ពិសេស ក្រុមគ្រួសារសិល្បៈម៉េង បទទីមួយ “បណ្តាំអង្គរ “ ប្រគុំតន្ត្រី និងច្រៀងផ្ទាល់ ដោយអ្នកនាងពេជ្ជតា និងកូនទាំងពីរ។ បទភ្លេង និងសម្រួលតន្ត្រី : លោកសាស្ត្រាចារ្យ សេរីវុធ, ទំនុកច្រៀង : អ្នកនាង ម៉េង កែវពេជ្ជតា ,ទ្រសោរ : កុមារា ពេជ្ររតនៈ Violin : កុមារី សង្វាពេជ្រ ,Mondoline : អ្នកបងធំ ម៉េងកែវពេជ្របុប្ផា ,Piano : សាស្ត្រាចារ្យ រ៉ុង សេរីវណ្ណ, Quitar Bass : លោក នីលីណា , Clarinet : នី ពេជ្រឥន្ទតារា , រៀបចំតុបតែងសម្លៀកបំពាក់ដោយ សាស្ត្រាចារ្យ ម៉េង កុសុម៉ា និង ច្រៀង និងលេងឃឹមដោយ អ្នកនាង ម៉េង កែវពេជ្ជតា »។
អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ផងដែរថា ការសម្តែងនេះត្រូវបានប្រារព្ធឡើងនៅសាលមហោស្រព មាត់សមុទ្រ Dieppe Casino ប្រទេសបារាំង នៅពីថ្ងៃទី8 ខែកញ្ញា ឆ្នាំ2018 កន្លងទៅ ដែលមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសចូលរួមទស្សនាយ៉ាងច្រើនកុះករតែម្ដង៕