ដំណឹងចុងក្រោយដែលសារព័ត៌មានឡារ៉ែនទទួលបាន ឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានប្រាប់អ្នកសារព័ត៌មានថា នៅនាព្រលប់ថ្ងៃទី9 ខែកញ្ញា ឆ្នាំ2018 ថ្មីៗនេះ ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ (Beat Richner) បានទទួលមរណភាពហើយ បន្ទាប់លោកបានធ្លាក់ខ្លួនឈឺរយៈពេលជាយូរមកហើយនោះ។
លោកទទួលមរណភាពនៅវេលាម៉ោង2 និង 45 នាទីព្រឹកថ្ងៃទី9 ខែកញ្ញា ឆ្នាំ2018 ក្នុងជន្មាយុ71ឆ្នាំ នៅប្រទេសស្វីស។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាពរបស់លោក វេជ្ជបណ្ឌិត ប៊ីត រិចន័រ ។ យ៉ាងណាមិញ សារព័ត៌មានឡារ៉ែន ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាពរបស់លោកបិតាស្ថាបនិកគន្ធបុប្ផា ដែលស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាទាំងអស់៕