មានការភ្ញាក់ផ្អើលខ្លាំងណាស់ ដែលប៉ុន្មាននាទីមុននេះ តារាសម្ដែង និងជាពិធីការិនី កញ្ញា ណាក់ ស្រីណា ដែលកាលពីពេលមុនបានផ្ទុះជម្លោះយ៉ាងក្ដៅគគុកជាមួយផលិតកម្មមហាហង្សដោយសារតែនាងបង្ហោះសារម្ដងជាពីរដង វាយប្រហារផលិតកម្មនេះ និងលោក អ៊ិន សុភិន ជាម្ចាស់ផលិតកម្ម រហូតធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ស្រទាប់មហាជន តែនៅទីបំផុតស្ថានការណ៍ដែលបានកើតឡើងទាំងអស់នោះត្រូវបានបញ្ចប់ទៅវិញដោយការសូមទោសរបស់តារាស្រីរូបស្អាតម្នាក់នេះ។
ណាក់ ស្រីណា ត្រូវបានគេឃើញថា បានបង្ហោះសារសុំទោសជាសាធារណៈចំពោះលោក អ៊ិន សុភិន ដោយបានបញ្ជាក់ថា អ្វីដែលនាងបានបង្ហោះកន្លងមក គឺជាការយល់ច្រឡំទាំងអស់។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមអានសារខាងក្រោមនេះតែម្ដង។