កាលពីដើមខែឧសភា ឆ្នាំ 2017 ស្មាតហ្វូន LG K10 បានបង្ហាញខ្លួនហើយក្នុងទីផ្សារកម្ពុជា ក្រោមការនាំចូល និងចែកចាយដោយក្រុមហ៊ុន G Gear។ ជាមួយនឹងវត្តមានស្មាតហ្វូនថ្នាក់កណ្ដាលមួយនេះ តើប្រិយមិត្តបានដឹងអ្វីខ្លះ ពីសមត្ថភាពដំណើរការ និងមុខងារថតរូបរបស់វា?
ទូរស័ព្ទ K10 ជាស៊េរីថ្មីមានរាងស្រស់ស្អាតរចនាឡើងប្រកបដោយភាពទាន់សម័យ និងស៊ីវិល័យ កាន់តែពិសេសទៀតនោះគឺវាមានកាមេរ៉ាមុខដែលអាចថតរូបបាន 120 ដឺក្រេ ខុសពីកាមេរ៉ាទូរស័ព្ទផ្សេងៗទៀត។ សមត្ថភាពមួយនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចថតរូបបានជាក្រុមដោយគ្មានបញ្ហា ជាមួយនឹងការចាប់រូបផ្ទៃខាងក្រោយបានធំស្រឡះ និងស្រស់ស្អាត មុខងារនេះវានឹងបង្ហាញឱ្យយើងឃើញស្រាប់នៅលើកញ្ចក់អេក្រង់ដោយយើងគ្រាន់តែចុចលើកាមេរ៉ាមុខវានឹងបង្ហាញឱ្យយើងជ្រើសរើសជាការស្រេច។
LG K10 បំពាក់មកជាមួយអង្គគណនា 8 ប្រភេទ Octa-Core Processor ល្បឿន 1.5GHz ហើយមាន RAM 2 GB រួមនឹងទំហំផ្ទុក 16 GB ហើយអាចដាក់បន្ថែម MicroSD ដល់ 256 GB។ LG K10 មានអេក្រង់ប្រភេទIPS ទំហំ 5.3 អ៊ិង ផ្ទៃអេក្រង់មានលក្ខណៈកោង 2.5D អាចបង្ហាញចេញនូវកម្រិតរូបភាពបានកម្រិត HD និងមានកាមេរ៉ាមានទំហំ 13 MP មានបច្ចេកវិទ្យា Autofocus ហើយមានកាមេរ៉ាSelfie ទំហំ5 MP ដែលអាចថតរូបភាពបានរហូតដល់ 120 ដឺក្រេ ជាមួយបច្ចេកវិទ្យា Wide Angle Selfie Camera។ ក្នុងនោះវាមានទំហំថ្ម 2800 mAh និងអាចប្រើជាមួយស៊ីម 4G ដែលមានល្បឿនលឿនគួរជាទីពេញចិត្ត៕
វីដេអូពីកាមេរ៉មុខ៖ https://youtu.be/eS1RYdgudYc
វីដេអូទូទៅ៖ https://youtu.be/C-h3JicfMlY