Skip to content

Del Potro ផ្តួល Isner ដើម្បី​ឈាន​​ទៅវគ្គ​ 1/2 នៃ US Open​

កីឡាករ​វាយកូនបាល់ Juan Martin del Potro បាន​ឈាន​ទៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​នៃ​​ព្រឹត្តិ​ការណ៍ US Open ជា​លើក​ទី​3 ​​កាល​ពីថ្ងៃ​អង្គារ ក្រោយពី​បានផ្តួល​កីឡាករ John Isner ក្នុងលទ្ធផល 6-7 (5/7) 6-3 7-6 (7/4) និង​6-2 ដើម្បី​បញ្ចប់​ក្តី​សង្ឃឹម​របស់​អាមេ​រិក សម្រាប់​​ការ​ដណ្តើម​ជើង​ឯក​ផ្នែក​បុរសក្នុង​ព្រឹត្តិ​ការណ៍នេះ ចាប់​តាំងពីឆ្នាំ​2003មក។

កីឡាករ​អា​ហ្សង់ទីន Del Potro ដែល​ជាម្ចាស់​ជើង​​​ឯក​ឆ្នាំ​2009 នឹង​ត្រូវ​ឈាន​ទៅ​ជួប​នឹងកីឡាករ​មាន​ចំណាត់​ថ្នាក់​លេខ​1 ក្នុងពិភព​លោក Rafael Nadal ដែល​ជា​ម្ចាស់​ជើង​​ឯក ឬ​កីឡាករ​អូ​ទ្រីស Dominic Thiem ដើម្បី​ប្រជែង​យក​កៅអី​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។ Del Potro បាន​រង​បរា​ជ័យ​ក្នុង​សិត​ទី​1 ​របស់​គេ​នៃ​យុទ្ធ​នាការ​នេះពេល​ប្រកួត​ជា​មួយ​នឹង Isner ដែល​បានធ្វើឱ្យគេ​ឈាន​ទៅដល់​វគ្គ​ 8នាក់​ចុងក្រោយ​ជាលើក​ទី​1​ របស់​គេ ក្នុង​​ព្រឹត្តិការណ៍​​របស់ Grand Slam លើ​ទឹកដីខ្លួន​ឯង​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​​ណា កីឡាករ​វ័យ​២29ឆ្នាំ​រូបនេះ មិន​បាន​​ភ្លាត់​ស្នៀត​ទៀត​ឡើយ ក្នុង​ការ​ប្រកួត​រយៈពេល​ 3​ម៉ោង និង​31នាទី ខណៈ​ដែល Isner បាន​វាយ​កូន​បាល់​ 26​លើក និង​ធ្វើ​ឱ្យ​មានកំហុស​ 52លើក ខណៈ​ដែល Del Potro បានបង្កើត​ឱ្យ​មានកំហុស​ត្រឹម​តែ​ 14លើក​ប៉ុណ្ណោះ​។

ក្រោយពី​បាន​យកឈ្នះ​ជាលើក​ទី​8 ​លើ​កីឡាករ Isner ក្នុង​ការ​ជួប​គ្នា​ចំនួន​ 12លើកនោះ  Del Potro បាន​ឱ្យ​ដឹង​ថា៖ «ការ​ឈាន​ទៅកាន់​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​ម្តង​ទៀត​ក្នុង​ទីក្រុង​ញូវ​យ៉ក ក្នុង​យុទ្ធនាការ​ដែលខ្ញុំ​ចូលចិត្ត​ជា​ង​គេនេះ គឺ​ពិត​ជា​ពិសេស​ណាស់​សម្រាប់​ខ្ញុំ​។  ការ​ជួប​ជាមួយនឹង John ក្នុង​ការ​ប្រកួត​បែបនេះ ពិត​ជា​​រឿង​ដ៏​រំភើប​មួយ​»​៕

ប្រភព​ពី៖ Channel News Asia

Leave a Reply

Your email address will not be published. Required fields are marked *