Skip to content

រងជើង​ឯក​ World Cup ក្រូ​អាស៊ី ត្រៀម​ប៉ះ ព័រ​ទុយ​ហ្គាល់ ថ្ងៃ​ព្រហស្បតិ៍

ខណៈ​ដែលនៅ​តែ​​មានការ​រីក​រាយ​ចំពោះ​​ការ​ជួប​ភាព​ជោគ​ជ័យ​ជា​ប្រវត្តិ​សាស្ត្រ​ក្នុង World Cup  ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ក្រូ​​​អាស៊ី នឹង​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ការ​សាកល្បង​សមត្ថ​ភាព​ដ៏មាន​សក្តា​នុ​ពល​មួយ ខណៈ​ដែល​រដូវ​កាល​ថ្មី​របស់​ពួកគេ នឹង​ចាប់​ផ្តើម​ជាមួយនឹងការ​​ប្រកួតមិត្ត​ភាព​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ក្នុង​ទីក្រុង Faro នៅ​ថ្ងៃព្រហស្បតិ៍​។

វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​​ជាលើក​ទី​1 ​របស់​ប្រទេស​ដ៏​តូចមួយ​នេះ ចាប់​តាំងពី​ពួក​គេ​​ត្រូវ​បាន​ដឹកនាំ​ដោយ​ខ្សែ​បម្រើ​ឆ្នើម Luka Modric ដែលបាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​បារាំង ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ​​ផ្តាច់​ព្រ័ត្រ កាលពី​ខែកក្កដា ខណៈ​ដែល​​ការ​បរា​ជ័យនេះត្រូវ​បាន​ចាត់​ទុក​ថា ជា​ជ័យជម្នះ​មួយ​សម្រាប់​ក្រុម​របស់ប្រទេស​មួយ ដែលមិនធ្លាប់​បាន​ឈាន​ដល់​ដំណាក់​កាល​នេះ​សោះ​​កាលពីពេលមុនៗ​។ ជ័យជម្នះ​​របស់ពួក​គេបានកើត​ឡើង​ស្រប​ពេល​មានភាព​ចម្រូង​ចម្រាសជុំ​វិញ​កីឡា​បាល់​ទាត់​ក្នុង​ប្រទេស​​ក្រូអាស៊ី ពោល​គឺ​​មាន​ចាប់​ពីភាព​ជាតិនិយម​ជ្រុល​របស់​ក្រុម​អ្នក​គាំទ្រ រហូត​ដល់​បញ្ហា​ផ្នែក​ច្បាប់ជាដើម​។ ប៉ុន្តែ អ្នក​គាំទ្រ​​នានា នឹង​ត្រូវ​រំ​ឭក​ឱ្យ​​ឃើញ​ពី​រឿង​អតីតកាល​ នៅពេល​ដែលក្រុម​ជម្រើស​ជាតិក្រូអាស៊ី ប៉ះ​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្នុង​ការ​ប្រកួត​យុទ្ធនាការ Nations League លើ​ទឹក​ដីខ្លួន​ឯង នាថ្ងៃ​ទី​12 ខែ​តុលា​។

ការ​ប្រកួតនេះ ​នឹង​ត្រូវ​លេង​នៅក្នុងកីឡដ្ឋាន​​ដែល​គ្មាន​អ្នក​ទស្ស​នា ដែល​ជា​ការ​ដាក់​ទណ្ឌ​កម្ម​របស់ UEFA នៅ​មុន​ពេល​ពួក​គេ​ប្រកួត​ជម្រុះ​សម្រាប់​យុទ្ធ​នាការ Euro ឆ្នាំ​2020 ជា​​មួយ​នឹងក្រុម​ជម្រើស​ជាតិ​​អ៊ី​តាលី​៕

ប្រភព​ពី៖ Channel News Asia

Leave a Reply

Your email address will not be published. Required fields are marked *