Skip to content

ខេមរៈ សិរីមន្ត បង្ហាញមុខកូនស្រីដ៏គួរឱ្យស្រឡាញ់

តារាចម្រៀងប្រុសមានឈ្មោះបោះសំឡេងក្នុងស្រទាប់សិល្បៈ និងជាតារាជួរមុខមួយរូប គឺលោក ខេមរៈ សិរីមន្ត មួយរយៈចុងក្រោយមកនេះ ត្រូវបានគេសង្កេតឃើញថា ជីវិតឯកជនរបស់លោក ហាក់ឈប់បិទបាំងទៀតហើយ។ ការកត់សម្គាល់បែបនេះ បន្ទាប់ពីកាលពីមួយរយៈមុន លោកបានបញ្ចេញមុខ ភរិយាក្នុងឱកាសចូលរួមកិច្ចការងារសង្គម។ យ៉ាងណាមិញ មហាជនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីចូលដើមខែកញ្ញាភ្លាម តារាប្រុសរូបនេះ បានបញ្ចេញមុខកូនស្រីជាទីស្រឡាញ់ ជាលើកដំបូង។

ហើយនៅពេលនេះ លោក ខេមរៈ សិរីមន្ត ហាក់បីដូចមិនខ្លាចធ្លាក់ប្រជាប្រិយភាពដូចមុនទៀតហើយ និងកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំងចំពោះជីវិតឯកជនរបស់លោក។ តាមរយៈការបង្ហាញវត្តមានកូនស្រីលើកដំបូង ក្នុងបណ្តាញសង្គមហ្វេសប៊ុកនេះ គឺត្រូវបានបន្ទាប់ពីតារាប្រុសល្បីឈ្មោះ ខេមរៈ សិរីមន្ត ជូនកូនស្រីទៅសាសាររៀន ដោយបង្ហោះរូបភាពមួយសន្លឹក ភ្ជាប់ជាមួយនឹងសារថា «ជូនសំណព្វចិត្តទៅរៀនថ្ងៃដំបូង»។

គួរកត់សម្គាល់ដែរថា មហាជនជាច្រើនបានសរសើរថា លោក ខេមរៈ សិរីមន្ត ឯភរិយាក៏ស្រស់ស្អាត ចំណែកកូនវិញមិនធម្មតា ស្អាតតាំងពីក្មេងទៅហើយ ធំឡើងប្រាកដជាកាន់តែស្អាតទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *