ក្រោយបាត់បង់ម៉ែចាស់ជាទីស្រលាញ់ ដែលខំមើលថែខ្លួនអស់ពេលជាច្រើនឆ្នាំ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ បានបួសសងគុណម្ដាយចាស់អស់រយៈពេលខ្លី និងបានសឹក ហើយត្រឡប់ចូលសិល្បៈជាធម្មតាវិញ ដើម្បីរកប្រាក់ចំណូលបន្ទាប់ពីការសិក្សារបស់ខ្លួន។ ជាក់ស្តែងនៅថ្មីនេះ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាវ័យក្មេងរូបនេះបានបញ្ចេញសមត្ថភាព តែងកំណាព្យដែលនិយាយរៀបរាប់ពីដំណើរដើមទង នៃការរស់នៅក្រោមការចិញ្ចឹមបីបាច់របស់ម្ដាយចាស់។ មិនត្រឹមតែប៉ុណ្ណោះទេ មហាជនជាច្រើនសរសើរ ដល់ប្អូនប្រុសគ្រប់គ្នាតែម្តង ចំពោះភាពកត្តញូដែលខ្លូនមានចំពោះលោកយាយ និងក្រុមគ្រួសារ ។
យ៉ាងណាមិញ លោកយាយបានទទួលមរណភាពអស់រយៈប្រមាណជិត 2 ខែហើយ តែតារាវ័យក្មេងរូបនេះក៏ត្រៀមចេញចម្រៀងរំលឹកទៅដល់ម៉ែចាស់ ដែលបង្ហាញពីអារម្មណ៍នឹកអាល័យដល់អ្នកមានគុណធំ ដោយចម្រៀងនោះក្រោមការនិពន្ធស្នាដៃ ចេញពីគំនិតខ្លួនឯងផ្ទាល់ និងជាមួយនឹងឪពុកជាទីស្រលាញ់ផងដែរ។ នៅក្នុងនោះដែរ គ្រាន់តែឃើញអត្ថន័យបទចម្រៀង ដោយមិនទាន់បានស្តាប់ផង ក៏មានអារម្មណ៍ថាក្តុកក្តួល និងអាណិតដល់រូបប្អូនជាខ្លាំង ដែលបានតែងតែមិនភ្លេចដល់អ្នកមានគុណបែបនេះ។
ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមរូបភាពខាងក្រោមនេះ ៖