ដោយមើលឃើញថា មួយរយៈចុងក្រោយថ្មីៗនេះ មានការចាប់អារម្មណ៍ខ្លាំងពីបញ្ហារឿង ល្ខោនខោលខ្មែរ ដែលមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជាជាច្រើននាក់ បានធ្វើការបង្ហោះ និងចែករំលែក ក្នុងការស្នើរសុំឱ្យអង្គការ យូណេស្កូ ពិចារណាចំពោះល្ខោនខោលជាសម្បត្តិមនុស្សជាតិខ្មែរ។
ជាមួយគ្នានេះផងដែរ កាលពីប៉ុន្មានម៉ោងមុននេះ ជនបរទេសស្បែកសម្នាក់ ឈ្មោះ Jeremie KC បានចេញវីដេអូមួយនិយាយខ្មែរបានយ៉ាងច្បាស់ល្អ ដោយលោកបាននិយាយថា អំពាវនាវអោយកូនខ្មែរទាំងអស់ជួយ គាំទ្រល្ខោនខោល ហើយលោកបានបញ្ជាក់ថា ល្ខោនខោលគឺជារបស់ខ្មែរពិតៗ។ គួររំឭកផងដែរថា លោក Jeremie ជាជនជាតិបារាំងដែលប្រិយមិត្តស្គាល់ថាជាវិចិត្រករ KC Khmer Cartoon នៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏ធ្លាប់មានបទខ្មែរផ្ទាល់ខ្លួនដែរគឺបទមានចំណងជើងថា «ខ្ញុំស្រលាញ់កម្ពុជា» ឬ “I Love Cambodia” ដែលត្រូវបានផលិតដោយលោក អ៊ែររាជ។
ចង់ដឹងថា បុរសជនជាតិបារាំងរូបនេះ បង្ហាញកាយវិកាយ និងអារម្មណ៍ស្រឡាញ់ល្ខោនខោលខ្មែរ ដល់កម្រិតណានោះ សូមទស្សនាវីដេអូខាក្រោម: