ដោយមើលឃើញថា មួយរយៈចុងក្រោយថ្មីៗនេះ មានការចាប់អារម្មណ៍ខ្លាំងពីបញ្ហារឿង ល្ខោនខោលខ្មែរ ដែលមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជាជាច្រើននាក់ បានធ្វើការបង្ហោះ និងចែករំលែក ក្នុងការស្នើរសុំឱ្យអង្គការ យូណេស្កូ ពិចារណាចំពោះល្ខោនខោលជាសម្បត្តិមនុស្សជាតិខ្មែរ។
ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះ គេក៏បានមើលឃើញថា មានសិល្បៈករខ្មែរមួយចំនួន បានចាប់អារម្មណ៍ និងចែករំលែកយោបល់ មតិ ចំពោះប្រធានបទក្ដៅកគុកមួយនេះ នៅក្នុងមានអ្នកនាង ទូច ស្រីល័ក្ខ ដែលប្រិយមិត្តគ្រប់រូបស្គាល់ថា ជាតារាស្រីពហុជំនាញ និងនិយមបង្ហាញសកម្មភាពប្លែកៗ ដើម្បីកម្សាន្ដអារម្មណ៍អ្នកគាំទ្រនោះ អ្នកនាង ជាមួយនឹងក្រុមតន្ត្រី បានបង្ហាញនៅចម្រៀងមួយបទ ជាស្នាដៃកូនខ្មែរ រៀបរាប់អំពី ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ ដែលជាល្ខោនមួយប្រភេទមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការសម្តែងមុនសម័យអង្គរ។
ក្នុងនោះ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានភ្ជាប់ជាមួយសារមួយថា ល្ខោនខោល ជាល្ខោន របស់ ព្រះរាជាណាចក្រកម្ពុជា! ល្ខោនខោល ជារបស់កូនខ្មែរគ្រប់រូប! យើងមិនព្រម បាត់បង នូវ ទ្រព្យសម្បត្តិ ដ៏មានតំលៃ ដែលបុព្វបុរសខ្មែរ បានរក្សាទុកជាមរតក សម្រាប់កូនខ្មែរគ្រប់រូបបានទេ! សូមកូនខ្មែរ ស្តាប់ហើយជួយ share ឱ្យប្រទេសគេបានដឹងផង ពីក្រុមកម្សត់ស្រីល័ក្ខ ជាស្នារដៃនិពន្ធដោយក្រុមរបស់ខ្ញុំ។
ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖