ដូចប្រិយមិត្តទាំងអស់គ្នាបានស្គាល់មកហើយថា លោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីសិល្បៈដ៏ល្បីល្បាញឈ្មោះ តាមបណ្តាទូរទស្សន៏ជាច្រើន ដូចជាធ្លាប់គ្រប់គ្រងផលិតសិល្បៈកម្សាន្ដនៅទូរទស្សន៏CTN, អាស៊ីអាគ្នេយ៍ និងពេលនេះកំពុងបម្រើរអារម្មណ៍ទស្សនិកជន តាមរយៈបង្កើតកម្មវិធីថ្មីៗជាច្រើន នៅទូរទស្សន៏ETV និងPNN នោះ ហើយថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកំពុងតែពុះកញ្ជ្រោលកក្រើកនូវការបង្ហោះពីរឿង ល្ខោនខោល ជារបស់ខ្មែរនោះ អ្នកដឹកនាំកម្មវិធីទូរទស្សន៍រូបនេះ ក៏បានលើកឡើងមកនិយាយ និងមតិខ្លះៗចំពោះរឿងដែរ។
គួច ខេវិន បានបញ្ជាក់នៅក្នុងសាររបស់លោកថា « មើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀកប៉ុន្តែមិនពិចារណា គឺគួរឲ្យស្រណោះកូនខ្មែរខ្លះៗ ដែលតែងតែហួងហែង អៈអាងថា”ល្ខោនខោល”គឺមរតក របស់ដូនតាបុព្វបុរស របស់ខ្លួន បានបន្សល់ជាកេរដំណែល ដល់ខ្លួន ! ឆ្ងល់ថាតើមានកូនខ្មែរ ប៉ុន្មាននាក់ ដែលស្គាល់”ល្ខោនខោល”ប៉ុន្មាននាក់ស្គាល់ ល្ខោនស្បែកតូច ស្បែកធំ ស្គាល់ល្ខោនអាប៉េ ។ល។ និង។ល។ តើស្គាល់ច្រើនជាងពួកដែលដើររុករកដើររកប្រមែប្រមូល សម្បត្តិវប្បធ៌ម ដែលខ្មែរ បោះចោលទៅធ្វើជារបស់ពួកគេនោះទេ? គួរគិត ហើយពិចារណាផងថាពេលនេះ ខ្មែរច្រើនណាស់បានលា “អង្គរ”ហើយ—សូម្បីតែឈ្មោះកូនក៏ពួកគេលែង ប្រើឈ្មោះ តំណរដូនតាដែរ គឺគ្មានឡើយ អា សម អាសួន… គឺមាមតែអាដេវីដ អាមីសែល… ។បើខ្មែរមិនស្តាយអង្គរ មិនខ្វល់ពីមរតកបុព្វបុរស មិនស្រណោះដូនតា ផងនោះ តើទៅសោកស្តាយធ្វើអ្វីសព្វបើ សិល្បៈដែលខ្លួនឯងមិនស្គាល់នោះ? បើស្តាយត្រូវស្គាល់ ហើយត្រូវចេះរក្សា!!! តើនេះជាកំហុសអ្នកណា »។
អមដោយរូបភាពជាច្រើនសន្លឹក និងរូបភាពសារព័ត៌មានបានចេញផ្សាយពីជំហរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ខេវិន បានបន្ដមតិថា « អូហ៍! ពិតជាត្រឹមត្រូវណាស់ឯកឧត្តមពូ… យើងត្រូវតែនាំគ្នាដេក និងរក្សាភាពស្ងៀមស្ងាត់តទៅទៀត…ហើយយើង នាំគ្នាត្រៀមលើកដៃទះ អបអរសាទរដល់អាចោរស៊ូពូជនេះអោយហើយនៅ? សូម្បីប្រាសាទព្រះវិហាររបស់ខ្មែរយើងដែល មានចុះបញ្ជីត្រឹមត្រូវនៅទីក្រុងឡាអេយ៉ាងច្បាស់ ក៏នៅតែអាចោរមួយសំបុកនេះ អះអាងថាជារបស់វាដែរ ចុះទម្រាំល្ខោនខោល… តើខ្មែរមានឯកសារអ្វីខ្លះ ដែលជាការអះអាងថាជារបស់យើង? ដេកទើបតែភ្ញាក់ វាយឺតពេលហើយ! »៕
តើប្រិយមិត្តអ្នកយល់ឃើញយ៉ាងណាចំពោះការលើកឡើងរបស់អ្នកដឹកនាំកម្មវិធីល្បីរូបនេះ ?