ក្រុមខ្លាំង ណាហ្គាវើល នឹងជួបក្រុមអគ្គស្នងការនគរបាលជាតិ (ប៉ូលិស) នាល្ងាចម៉ោង៦នេះ ជាការប្រកួតសន្សំពិន្ទុជើងទី២ ដែលកម្របានជួបក្នុងពានបាល់ទាត់ក្របខ័ណ្ឌជើងឯក លីកកំពូលកម្ពុជានៅលើទីលានពហុកីឡដ្ឋានជាតិ អូឡាំពិក ។
កាលពីជើងទី១ ក្រុមណាហ្គាវើលបានយកឈ្នះប៉ូលិសក្នុងឋានៈជាក្រុមភ្ញៀវលើទីលានស្ដាតចាស់ម្ដងរួចមកហើយជាមួយលទ្ធផល ២-១ ហើយក៏ជាជ័យជម្នះដែលរួមចំណែកឲ្យក្រុមណាហ្គាវើលឡើងទៅឈរលេខរៀងទី៣ និងមាន ២១ពិន្ទុក្នុងតារាងពិន្ទុបណ្ដោះអាសន្នដែរ។
ចំណែកក្រុមប៉ូលិស គឺត្រូវការឈ្នះក្នុងជំនួបសងសឹកនេះដើម្បីបង្កើនឱកាសប្រជែងកៅអី Top-4 ខណៈបច្ចុប្បន្ន ប៉ូលិសកំពុងឈរលេខរៀងទី៧ និងមានតែ ១៥ពិន្ទុប៉ុណ្ណោះ ៕