លោក Jose Mourinho បានទាមទារឱ្យមានការ «គោរព» ចំពោះការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ទាំង3 របស់លោក ក្រោយពីការរងបរាជ័យក្នុងលទ្ធផល 3-0 ក្រោមស្នាដៃក្រុម Tottenham កាលពីថ្ងៃចន្ទ។
ក្រុម Tottenham បាននិយាយពីការបង្ហាញទម្រង់លេងរបស់ក្រុម Man United តាមរយៈការបញ្ជាក់ថា ពួកគេគួរតែអាចមានគ្រាប់បាល់នាំមុខ 3-០ តាំងពីតង់ទី1 និងបានបញ្ជាក់ថា ចៅក្រមដ៏ល្អបំផុត គឺអ្នកគាំទ្រដែលទះដៃសាទរក្នុងពេលបញ្ចប់ការប្រកួត។ ប៉ុន្តែ អ្នកគាំទ្រភាគច្រើន ហាក់មិនបានសម្តែងនូវការរីករាយឡើយ នៅមុនពេលបញ្ចប់ការប្រកួត។
ពេលចោទសួរទាក់ទងនឹងការប្រកួតនេះ លោក Mourinho ស្ទើរតែទប់កំហឹងមិនបានទៅហើយ។ គ្រូបង្វឹករូបនេះបានឱ្យដឹងថា៖ «ខ្ញុំនឹងធ្វើសកម្មភាពដូចគ្នា ក្រោយពីការចាញ់ 3-០ ខ្ញុំនឹងចំណាយពេល 2ម៉ោងពីទីនេះ នៅចំកណ្តាលទីក្រុង Manchester ពីព្រោះវាជាកន្លែងដែលខ្ញុំរស់នៅ ហើយខ្ញុំដឹងថា បន្ទាប់ពីការប្រកួត វានឹងចំណាយពេល 2ម៉ោង ហេតុនេះ ខ្ញុំនឹងចំណាយពេល 2ម៉ោងដូចគ្នា ខ្ញុំនឹងរក្សាការព្យាយាមនេះជានិច្ច»។
ការរងបរាជ័យ 2លើកជាប់ៗគ្នា នឹងផ្តល់សម្ពាធបន្ថែមទៀតលើគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ខណៈដែល Man United បច្ចុប្បន្នកំពុងដេញតាមពីក្រោយក្រុម Spurs, Liverpool និង Chelsea ដល់ទៅ 6ពិន្ទុ និងដេញតាមពីក្រោយក្រុមម្ចាស់ការពារតំណែងជើងឯក Manchester City 4ពិន្ទុ ក្រោយពីការប្រកួត 3លើកក្នុងរដូវកាលថ្មីនេះ។
ក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការប្រកួត លោក Mourinho បាននិយាយទាំងខឹងសម្បាទៅកាន់អ្នកយកព័ត៌មានថា៖ «ខ្ញុំតែម្នាក់ឯងបានឈ្នះពានក្របខ័ណ្ឌ Premier League ច្រើនជាងអ្នកចាត់ការទូទៅ 19នាក់ផ្សេងទៀត។ ខ្ញុំបានឈ្នះ 3លើក តែពួកគេទាំងអស់គ្នាឈ្នះម្នាក់ៗតែ ២លើកប៉ុណ្ណោះ។ សូមគោរពផងគ្នា»៕
ប្រភពពី៖ The Guardian