« ផាហ៊ិនគូប» ជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយកន្លែងនៃប្រទេសថៃដែលមានឈ្មោះល្បី ក្នុងការទស្សនាពពកវិលពីលើកំពូលភ្នំចខ្ពស់កប់អាកាស។ កន្លែងនៅមានទីតាំងស្ថិតនៅក្នុង ភូមិ ឆៈម៉ាំ ស្រុកមៈខាម ខេត្តចាន់ថៈប៊ុរី ដែលជាទីឋានដ៏ប្រណិត និងគួរឱ្យទាក់ទាញបំផុតសម្រាប់អ្នកនិយមដើរព្រៃ អ្នកស្រាវជ្រាវរុក្ខជាតិឱសថ អ្នករ៉ុកចូលក្នុងភ្នំ ផលិតករភាពយន្ដ និងកំពូលអ្នកប្រមាញ់រូបភាពក្នុងព្រៃ …ជាដើម។
រមណីយដ្ឋានធម្មជាតិមួយនេះ ត្រូវបានកំណត់ចំនួនមនុស្សក្នុងការចូលកម្សាន្ដ ដោយសារតែ ជាតំបន់ដែលមានភាពអាថ៌កំបាំងរបស់ព្រៃឈើ និងជាពិសេសត្រូវតែមានអ្នកនាំផ្លូវចូលទៅកាន់ព្រៃជ្រៅផងដែរ ដើម្បីឱ្យឡើងទៅដល់កំពូលភ្នំពពកវិល និងទស្សនាដុំងថ្មអណ្ដែតនៅលើកំពូលភ្នំ។ ក្នុងភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍ក្នុងការមកកម្សាន្ដ ធ្វើការបោះតង់ និងដុតភ្នូកភ្លើង ក្រុមការងារអនុរក្សព្រៃឈើ និងមគ្គុទ្ទេសព្រៃឈើ ជាអ្នកសម្របសម្រួលដំណើរ និងអីវ៉ាន់របស់ភ្ញៀវ ដើម្បីផ្ដល់សុខសុវត្ថិភាព។
ភ្នំ « ផាហ៊ិនគូប» មានកំពស់ប្រមាណ 7-8 គីឡូម៉ែត្រ លោកអ្នកត្រូវចំណាយពេលពី 5-6 ម៉ោងក្នុងការឡើងភ្នំទៅកាន់កំពូលភ្នំដោយថ្មើរជើង ហើយក៏ត្រូវសម្រាកនៅក្នុងទីនោះមួយយប់តែម្ដង។ នាពេលរាត្រី ពួកគេអាចទស្សនាកាឡាក់ស៊ី រាប់សែនរាប់លាន បានអណ្ដែតនៅលើផ្ទៃមេឃ ព្រមទាំងធ្វើការផ្ដិតយករូបភាពបានច្បាស់ៗផងដែរ។ ក្រៅពី ថ្មអណ្ដែត និងពពកវិលហើយ លោកអ្នកក៏អាចហែលទឹកកម្សាន្ដយ៉ាងត្រជាក់បានទៀតផង ព្រោះថា នៅទីនេះមានទឹកជ្រោះ ច្រើនដំណាក់ បើសរុបទៅមិនតិចជាង 5 ជាន់នោះទេ។
នៅចាំអីទៀត តោះមកទស្សនាទាំងអស់គ្នា៖