Skip to content

វាន់ នីឡា តាំងជំហរថា មិនមែនជាមនុស្សកំសាក

មហាជនជាច្រើនប្រហែលជាធ្លាប់បានដឹងរួចមកហើយ រវាងរឿងរ៉ាវក្តីក្តាំងរបស់ តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា ជាមួយជាមួយនឹង​អតីតគូស្នេហ៍ លោក គុយ សិទ្ធិ​ស័​ក្ដិ ។ ឆ្លងកាត់រឿងដ៏ធំមួយនេះហើយ មានហ្វេនជាច្រើនកោតសរសើរមិនដាច់ពីមាត់នោះទេថា ម្ចាស់បទ “ស្រលាញ់អ្នកមុន រៀបការអ្នកក្រោយ” គឺជាមនុស្សរឹងមាំម្នាក់ អាចហែលឆ្លងរឿងនេះបាន ។

បើតាមសំណេរនៅលើបណ្ដាញអ៊ីនស្ដាក្រាមរបស់ កញ្ញា វ៉ាន់ នីឡា គេ​មើលឃើញថា នាងពិតជាមនុស្សម្នាក់ដែលស្មោះត្រង់ ហ៊ាននិយាយ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវជាមួយនិងការប្រព្រឹត្តិរបស់ខ្លួន ។ មុននេះបន្តិចតារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា បានបង្ហោះរូបថតមួយសន្លឹក ភ្ជាប់ជាមួយនិងសារថា« ខ្ញុំមិនមែនជាមនុស្សស្រីរឹងមាំដូចបងប្អូនមួយចំនួនគិតឡើយ គ្រាន់តែខ្ញុំមិនមែនជាមនុស្សកំសាក ខ្ញុំស្អប់ពាក្យថា ”កំសាក “ តាំងពីធំដឹងក្តីដល់អីលូវ អ្វីដែលខ្ញុំធ្វើ ខ្ញុំហ៊ានទទួល ទោះបីជាសារភាពទៅត្រូវគេកាប់បីពូថៅក៏ខ្ញុំព្រម»។

គួររំឭកដែរថា មកទល់ពេលនេះរឿង​ក្តី​ក្តាំ​របស់អតីតតារាចម្រៀងស្រី វ៉ាន់ នីឡា ​ជាមួយនឹង​អតីតគូស្នេហ៍ លោក គុយ សិទ្ធិ​ស័​ក្ដិ ហាក់​គ្មាន​អ្វី​ជាលទ្ធ​ផល​នោះទេ ខណៈរូបនាង និងបងប្រុសលោក សុខ ជំនោរ នៅតែបន្តប្រកាសចង់បានយុត្តិធម៌ក្ដែងៗ។​ កាលពីថ្ងៃទី15 ខែសីហា ឆ្នាំ2017 កន្លងទៅ តុលាការបានសម្រេចចេញសាលដីកាផ្តន្ទាទោសលោក គុយ សិទ្ធិ​ស័​ក្ដិ ដែលជាអតីតគូដណ្ដឹងតារាចម្រៀង វ៉ាន់ នីឡា ឱ្យជាប់ពន្ធនាគាររយៈពេល 1ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ 200លានរៀល ( ប្រហែល 5ម៉ឺនដុល្លារ) នៅក្នុងសំណុំរឿងទម្លាយរូបអាក្រាតកាយរបស់ វ៉ាន់ នីឡា កាលពីឆ្នាំ2015 កន្លងទៅ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនជាប់ចោទឈ្មោះ គុយ សិទ្ធិស័ក្ដិ នៅតែបន្តមានសេរីភាពដើរហើរធម្មតាយ៉ាងរំភើយ គ្មានខ្លាចនរណាបន្តិចសោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *