បើទោះបីជាមានការធ្វើកំណែរទម្រង់ប្រព័ន្ធអប់រំខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏យើងឃើញមានសិស្សមួយចំនួននៅតែហ៊ានល្មើស នឹងបទបញ្ជាររបស់ក្រសួងអប់រំដដែល ខណៈហ៊ានដល់ថ្នាក់ពឹងឱ្យគេប្រឡងជំនួសថែមទៀតផង។
ទោះជាយ៉ាងនេះក្តី នៅព្រឹកដំបូងនៃការប្រឡងមធ្យមសិក្សាទុតិយភូមិនេះ មិនទាន់មានឃើញបញ្ហាប្រឈមដែលកើតឡើងពីភាពមិនប្រក្រតីនៃការធ្វើខុសរបស់បេក្ខជន ឬគណៈមេប្រយោគនៅឡើយទេ តែមានឃើញបញ្ហាមួយចំនួនគួរឱ្យកត់សម្គាល់គឺសិស្សដែលមានជំងឺ និងសង្គ្រោះបន្ទាន់ក្នុងថ្ងៃប្រឡងមនេះមាននៅតាមមណ្ឌលប្រឡងមួយចំនួន។
នៅព្រឹកថ្ងៃទី 20 ខែសីហា ឆ្នាំ2018 នេះ មានបេក្ខជនមួយចំនួនវិលមុខ ដួលសន្លប់ ខ្យល់គរ និងក្អួត ដែលតម្រូវឱ្យមានការជួយបន្ទាន់ភ្លាមៗពីក្រុមគ្រូពេទ្យប្រចាំការ ខណៈសិស្សមួយចំនួនត្រូវបន្តោងសារ៉ូមដើម្បីប្រឡងបន្តទៀត។ ហេតុនេះបេក្ខជនប្រឡង និងអាណាព្យាបាលសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពនៅថ្ងៃប្រឡងយ៉ាងសំខាន់នេះ។
ខាងក្រោមនេះជារូបភាពមួយចំនួននៃបេក្ខជនដែលមានបញ្ហាសុខភាព និងត្រូវបានសង្គ្រោះពីក្រុមគ្រូពេទ្យដើម្បីប្រឡងបន្ត៕