បន្ទាប់ពីបានធ្វើការចាក់បញ្ចាំងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី2 រួចមក គេមើលឃើញថា នៅក្នុងវគ្គ The Blind Audition សប្តាហ៍ដំបូងនេះបេក្ខជនទី1 ដែលបានបង្ហាញខ្លួនគឺ បេក្ខជនមកពីខេត្ត សៀមរាប ដែលមានឈ្មោះថា ទេព ពិសិដ្ឋ មានវ័យ 14ឆ្នាំ បានឡើងមកបង្ហាញសមត្ថភាពច្រៀង ដែលប្រើប្រាស់បច្ចេកទេសសំឡេង ស្រែកខ្លាំងធ្វើឱ្យគ្រូបង្វឹកទាំង 3 នាក់បង្វិលកៅអីមករកប្អូនប្រុសតែម្ដង។
ប្អូនប្រុសក៏បានជ្រើសរើសចម្រៀងមួយបទរបស់លោក ឆាយ វីរៈយុទ្ធ ដែលមានចំណងជើងថា «ដឹងទេថាខ្ញុំឈឺចាប់» ដែលជាបទតឹង និងមានតុងមេឡូឌីខ្ពស់ តែផ្ទុយទៅវិញ ប្អូនប្រុសបានស្រែកច្រៀងយ៉ាងពេញកម្លាំង ដោយមិនបាច់ប្រឹងស្រែកខ្លាំងឡើយ។ សមត្ថភាពមិនធម្មតានេះ បានទាក់ទាញចិត្តមហាជនទាំងអស់ឱ្យចាប់អារម្មណ៍ចំពោះប្អូនប្រុស។
គួរបញ្ជាក់ដែរថា គណៈកម្មការម្នាក់ៗបានព្យាយាមបញ្ចុះបញ្ចូលដើម្បីឱ្យប្អូនប្រុសចូលមកក្នុងក្រុមរបស់ខ្លួន ប៉ុន្តែចុងក្រោយប្អូនប្រុស ពិសិដ្ឋ ក៏បានជ្រើសរើសយកកញ្ញា ឱក សុគន្ធកញ្ញា ដើម្បីធ្វើជាគ្រូបង្វឹករបស់ខ្លួន។ តោះ! កុំឱ្យខាតពេលយូរ សូមទស្សនាវីដេអូប្អូនប្រុស ពិសិដ្ឋ ដូចខាងក្រោមនេះ៖