តាមរយៈសារព័ត៌មាន Thairath បានចេញផ្សាយនៅពេលថ្មីៗនេះ ដែលដឹងថា បន្ទាប់ពីបានផ្អាកការងារសិល្បៈអស់រយៈពេលជិត 32ឆ្នាំ ការត្រឡប់មកវិញរបស់លោក ទិក ឈិរ៉ូ នៅពេល កាន់តែបង្កភាពភ្ញាក់ផ្អើលកាន់តែខ្លាំងជាងមុនថែមទៀត។ បិតាចម្រៀងប៉បដ៏ល្បីនៅក្នុងប្រទេសថៃរូបនេះ បានប្រកាសរៀបចំការប្រគំតន្ត្រីខ្នាតយក្សនៅក្នុងប្រទេសថៃ ជាមួយនឹងកំពូលតារាចម្រៀងកម្ពុជា លោក ខេមរៈ សិរីមន្ដ ស្របពេលដែលខ្លួនបានចេញអាប់ប៊ុមចម្រៀងរួមគ្នាមានចំណងជើងថា « Sad Man »។
លោក ទិក ឈិរ៉ូ បានបញ្ជាក់ថា ការត្រឡប់មកប្រគំតន្ត្រីខា្នតធំនៅគ្រានេះ គឺជាពេលវេលាចុងក្រោយហើយ ដែលលោកធ្វើការជួបជុំ និងរៀបចំការប្រគំតន្ត្រីរបស់ខ្លួនបែបនេះ។ លោកថា ចំពោះភាពសហការជាមួយកំពូលតារាចម្រៀងកម្ពុជា ខេមរៈ សិរីមន្ដ គឺជាឱកាសថ្មីមួយដែលបានសាងប្រវត្តិសាស្ត្រក្នុងវិស័យសិល្បៈថៃ-កម្ពុជា។ គួររំឭកដែរថា តារាចម្រៀងសំឡេងធ្ងន់ លោក ខេមរៈ សិរីមន្ត បានចាប់ដៃគូបង្កើតអាល់ប៊ុមចម្រៀងរួមគ្នា ជាមួយនឹងតារាចម្រៀងថៃ លោក ទិក ឈិរ៉ូ ដោយបានធ្វើសន្និសីទកាសែត នៅទីក្រុងបាងកក ប្រទេសថៃ កន្លងរួចមកហើយ នៅរង់ចាំតែថ្ងៃនៃការប្រគំតន្ត្រីខ្នាតធំដែលគ្រោងរៀបចំនៅពេលឆាប់ៗខាងមុនេះទេ។
ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែម សូមទស្សនាវីដេអូខាងក្រោមនេះ ៖