ខ្សែបម្រើ Tiemoue Bakayoko របស់ក្លិប Chelsea បានបំពេញការផ្ទេរពេញ1រដូវកាលដើម្បីទៅកាន់ក្លិប AC Milan។ ការផ្ទេររបស់ Bakayoko ដែលនៅជាមួយក្លិប Chelsea ដោយចេញពីក្លិប Monaco កាលពីរដូវក្តៅក្នុងតម្លៃខ្លួន 39.7លានផោន (ស្មើនឹង50.5លានដុល្លារអាមេរិក) អាចនឹងផ្ទេរជាអចិន្ត្រៃយ៍សម្រាប់តម្លៃខ្លួនចំនួន 35លានផោន។
ខ្សែបម្រើអន្តរជាតិបារាំង បានបង្ហាញខ្លួនជាអន្តរជាតិចំនួន 43លើកសម្រាប់ក្លិប Chelsea កាលពីរដូវកាលមុន ដោយបានស៊ុតបាល់បញ្ចូលទី 3គ្រាប់ និងបានបង្ហាញខ្លួនក្នុងជម្រើសទាំង11នាក់ដំបូង ក្នុងពេលក្រុម Chelsea បានយកឈ្នះលើក្រុម Manchester United 1-០ ក្នុងការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រ។ Chelsea បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Jorginho និង Mateo Kovacic ដែលចេញពីក្លិប Napoli និង Real Madrid តាមលំដាប់នៅរដូវក្តៅនេះ។ ក្រោយពីបានចំណាយពេលខ្ចីជើងដ៏ជោគជ័យជាមួយក្លិប Crystal Palace កាលពីរដូវកាលមុន Ruben Loftus-Cheek ក៏ត្រូវបានរំពឹងទុកថា នឹងត្រូវប្រជែងយកតំណែងក្នុងតំបន់ខ្សែបម្រើផងដែរ។ AC Milan ដែលស្ថិតក្រោមការដឹកនាំរបស់អតីតខ្សែបម្រើអន្តរជាតិអ៊ីតាលី Gennaro Gattuso បានប្រកាសពីការផ្ទេរនេះ នៅលើគេហទំព័ររបស់ពួកគេ ក្រោមអក្សរសរសេរថា៖ «ការចុះហត្ថលេខាជាមួយនឹងកីឡាករដ៏សំខាន់ម្នាក់ទៀតក្នុងយុគសម័យកាលថ្មីរបស់ក្លិប»។
Bakayoko នឹងត្រូវបង្ហាញខ្លួននៅថ្ងៃសុក្រនេះ ហើយនឹងក្លាយជាកីឡាករកម្ចីទី2 របស់ AC Milan នៅរដូវក្តៅនេះ ក្រោយពីការចូលរបស់ខ្សែប្រយុទ្ធ Gonzalo Higuain ដែលមកពីក្លិប Juventus៕
ប្រភពពី៖ The Guardian