ដូចប្រិយមិត្តទាំងអស់គ្នាបានជ្រាបរួចមកហើយថា ម៉ែចាស់ដ៏កម្សត់របស់លោកប្អូន ពេជ្រ ថៃ បានទទួលមរណភាពហើយនៅខេត្តបាត់ដំបង ដោយប្អូនបានទាំងប្រកាសថា នោះជាការបាត់បង់ដ៏ធំមហិមានៅក្នុងជីវិតរបស់លោកប្អូន ដោយសារតែរយៈពេលកន្លងមក ជីដូនមិនខុសពីម្ដាយរបស់លោកប្អូនឡើយនៅពេលដែលឪពុកម្ដាយរបស់លោកប្អូនចេញទៅធ្វើពលករនៅក្នុងប្រទេសថៃ។ លោកប្អូនបានចាកចេញពីរាជធានីភ្នំពេញទៅកំដរជីដូនពេលឈឺធ្ងន់ និងសម្ងំធ្វើបុណ្យនៅទីនោះទាំងអារម្មណ៍ក្ដុកក្ដួល។
ដោយឡែក នៅថ្ងៃនេះផងដែរលោកប្អូន ពេជ្រ ថៃ ក៏បានបង្ហោះកំណាព្យរៀបរាប់អំពីរឿងចៅ និងជីដូន ធ្វើឱ្យមហាជនរំជួលចិត្តបន្ទាប់ពីអានកំណាព្យមួយនេះរួច មិនត្រឹមតែប៉ុណ្ណោះលោកប្អូន ពេជ្រ ថៃ ក៏បានបង្កើតជាវីដេអូមានរូបរបស់ខ្លួន និងជីដូន អមជាមួយបទចម្រៀងដ៏កម្សត់ទៀតផង។
ខាងក្រោមនេះគឺជាកំណាព្យ និងបទចម្រៀងដែលមានរូបថតរបស់ លោកប្អូន ពេជ្រ ថៃ និងជីដូន…សូមអាន និងទស្សនាទាំងអស់គ្នា:
«ពេលនេះកូននឹក កូនសែនរលឹក នឹកដល់ម៉ែចាស់ ម៉ែឃ្លាតទៅឆ្ងាយ មិនត្រឡប់ច្បាស់ កូននឹកខ្លាំងណាស់ ម៉ែចាស់ម្ចាស់ថ្លៃ។ កូននឹកដល់កាលក្បែរកាយរាល់ថ្ងៃ មិនដែលឃ្លាតឃ្លាមួយទិវារាត្រី ម៉ែមើលថ្នមបីចៅតូចមួយនេះ ធំក្ដីកាលណាបើកធ្មេចនេត្រា មានម៉ែនៅក្បែរ ថ្នាក់ថ្នមដល់កូន មិនដែលត្អូញត្អែ ម៉ែចាស់មើលថែ មិនដែលសៅហ្មង។ ទោះកាលពេលនោះ កូនតូចគ្មានឈ្មោះល្បីដូចរាល់ថ្ងៃ តែកូនកក់ក្ដៅពេលបានក្បែរកាយម៉ែថ្លៃ រាល់ពាក្យសម្ដីដែលម៉ែទូន្មាន ពេលនេះកូនល្បី គ្រប់ញាតិប្រុសស្រី ជិតឆ្ងាយស្រឡាញ់ កូនសង្ឃឹមថាកូននឹងប្ដូរវិញ ជូនម៉ែសម្លាញ់ដែលខំប្រឹងប្រែង។ តែអនិច្ចាពេលនេះវាសនា អ្នកម្ដាយឃ្លាតឆ្ងាយទៅចោលកូនតូច អោយរងាកាយម៉ែអើយឃ្លាតឆ្ងាយៗចោលកូនហើយ។ កូនយំស្ទើរក្ស័យព្រោះតែម្ដាយថ្លៃ គ្មានថ្ងៃវិលវិញពេលនេះកូនគ្មានអ្នកណាទន្ទេញ ចាំផ្លូវវិលវិញពេលកូនច្រៀងចប់ កូនសូមលើកដៃបួងសួង បុណ្យផ្សងសន្សំ កូនសូមជូនម៉ែ សូមម៉ែទៅដល់ឋានសុខកុំប្រែ កូនសច្ចាដែរជាចៅម៉ែចាស់រហូត»៕