លោក Mauricio Pochettino បានបញ្ជាក់ថា លោកមិនមានការរីករាយសោះឡើយចំពោះភាពអសកម្មរបស់ក្លិប Tottenham ក្នុងអំឡុងពេលនៃការបើកទីផ្សារដោះដូរកីឡាករ ប៉ុន្តែការសាកល្បងដ៏ពិតប្រាកដចំពោះការសម្រេចចិត្តមិនទិញកីឡាករថ្មីចូលសូម្បីតែម្នាក់របស់ក្លិបនេះនឹងកើតឡើងក្នុងពេលរដូវកាលនៃក្របខ័ណ្ឌ Premier League ចាប់ផ្តើម។
ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ជារឿយៗមានរឿងជាច្រើនដែលផ្ទុយពីក្លិបផ្សេង នៅពេលដែលឈានដល់ដំណាក់កាលទិញ និងលក់កីឡាករ ស្របពេលដែលលោក Daniel Levy ដែលជាប្រធានក្លិប ទទួលបានកេរ្តិ៍ឈ្មោះក្នុងនាមជាអ្នកចរចាដ៏តានតឹង ដែលមិនខ្លាចបាត់បង់អ្វីឡើយ រហូតដល់នាទីចុងក្រោយ។ ប៉ុន្តែ ទោះបីជាយ៉ាងណា នៅពេលនេះ កាលបរិច្ឆេទចុងក្រោយនៃការដោះដូរកីឡាករកាលពីថ្ងៃព្រហស្បតិ៍បានកន្លងផុតទៅ ដោយមិនមានការបន្ថែមកីឡាករថ្មីសោះក្នុងក្លិប Tottenham។
នេះគឺជាលើកទី1 ហើយដែលក្លិបមួយរបស់ក្របខ័ណ្ឌ Premier League មិនបានទិញកីឡាករថ្មីចូលសោះសូម្បីតែម្នាក់ អំឡុងពេលបើកទីផ្សារដោះដូរកីឡាករនៅរដូវក្តៅ។ បច្ចុប្បន្នលោក Pochettino គ្រូបង្វឹកថ្មីរបស់ Tottenham នឹងត្រូវបានរំពឹងទុកថា នឹងបន្តទម្រង់លេងដ៏រឹងមាំរបស់ខ្លួនដូចកាលពីរដូវកាលមុនជាមួយនឹងសមាជិកនៃក្រុមកីឡាករដូចគ្នា ដែលបានធ្វើឱ្យក្លិបនេះបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ3 នៅលើតារាង។
ការធ្វើដំណើរទៅប្រកួតនៅលើទឹកដីក្រុម Newcastle នៅថ្ងៃអាទិត្យនេះ ក្នុងការប្រកួតបើកឆាករបស់ពួកគេ នឹងផ្តល់នូវការភ្ញាក់ផ្អើលតិចតួចប៉ុណ្ណោះ បើទោះបីលោក Pochettino ត្រូវតែសម្រេចចិត្តថា កីឡាកររូបណាក្នុងចំណោមកីឡាករ9នាក់ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រៀមរួចរាល់ក្នុងការវិលទៅកាន់ការប្រកួតវិញ៕
កម្មវិធីប្រកួតចុងសប្តាហ៍
ថ្ងៃសុក្រ ទី10 ខែសីហា
ManUnited v Leicester- 2ទៀបភ្លឺ
ថ្ងៃសៅរ៍ ទី11 ខែសីហា
Newcastle v Tottenham – 9 យប់
Bournemouth v Cardiff – 9 យប់
Fulham v Crystal Palace – 9 យប់
Huddersfield v Chelsea – 9 យប់
Watford v Brighton – 9 យប់
Wolves v Everton – 11:30 យប់
ថ្ងៃអាទិត្យ ទី12 ខែសីហា
Liverpool v West Ham – 7:30 យប់
Southampton v Burnley – 7:30 យប់
Arsenal v Man City- 10 យប់
ប្រភពពី៖ Channel News Asia