ក្រុម Force India ក្នុងការប្រណាំងរថយន្ត Formula One នឹងត្រូវរួចផុតពីការជាប់ពិន័យផ្នែករដ្ឋបាល ក្រោយពីបានប្រកាសកាលពីថ្ងៃអង្គារ ពីការកាន់កាប់មួយដោយក្រុមមនុស្សបណ្តាក់ទុនមួយក្រុមដែលត្រូវបានដឹកនាំដោយមហាសេដ្ឋីសញ្ជាតិកាណាដា លោក Lawrence Stroll។
ក្រុមប្រណាំងរថយន្តរបស់ឥណ្ឌាដែលមានមូលដ្ឋានក្នុងទីក្រុង Silverstone ប្រទេសអង់គ្លេសមួយនេះ ត្រូវបានដាក់ឱ្យស្ថិតក្នុងការជាប់ពិន័យរដ្ឋបាលកាលពីខែមុន ប៉ុន្តែបានបញ្ជាក់ថា អនាគតរបស់ក្រុមនេះ ត្រូវបានធ្វើឱ្យមានសុវត្ថិភាពដោយក្រុមហ៊ុនបណ្តាក់ទុនថ្មីនេះ។
លោក Stroll គឺជាឪពុករបស់កីឡាករ Lance ដែលបើករថយន្តឱ្យក្រុម Williams។ ក្រុមហ៊ុនបណ្តាក់ទុនមួយនេះ មិនបានបង្ហាញពីសេចក្តីលម្អិតផ្នែកហិរញ្ញវត្ថុនៃការព្រមព្រៀងគ្នានេះឡើយ ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងធ្វើឱ្យការងារចំនួន 405កន្លែងមានសុវត្ថិភាពក្នុងក្រុមនេះ។
ម្ចាស់ថ្មីមួយនេះបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការព្រមព្រៀងគ្នានេះនឹងធានាសុវត្ថិភាពចំពោះអនាគតរបស់ក្រុម Force India ក្នុងការប្រណាំងរថយន្ត Formula One ហើយនិងអនុញ្ញាតឱ្យអ្នកបើកបររបស់យើងចូលរួមប្រកួតប្រកបដោយភាពជឿជាក់»។
ខណៈដែលត្រូវបានស្ថាបនិក និងស្ថិតក្រោមសហកម្មសិទ្ធិរបស់អាជីវករសញ្ជាតិឥណ្ឌាលោក Vijay Mallya ក្រុមនេះ ត្រូវបានបញ្ចូលក្នុងការពិន័យផ្នែករដ្ឋបាលនៅអង់គ្លេស កាលពីថ្ងៃទី27 ខែកក្កដា កន្លងទៅ៕
ប្រភពពី៖ Channel News Asia