កីឡាករវាយកូនគោល Tiger Woods, Rory McIlroy និងអតីតម្ចាស់ជើងឯកពានរង្វាន់ធំៗចំនួន 29នាក់ផ្សេងទៀត បានចាប់ផ្តើមត្រៀមលក្ខណៈរបស់ខ្លួនក្នុងការចាប់ដៃគូប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ ខណៈដែលការប្រកួតបែបហ្វឹកហាត់នានា បានចាប់ផ្តើមកាលពីថ្ងៃចន្ទ សម្រាប់ព្រឹត្តិការណ៍ PGA Championship លើកទី100។
កីឡាករកំពូលៗចំនួន 98នាក់ក្នុងចំណោមកីឡាករមានចំណាត់ថ្នាក់កំពូលទាំង100 របស់ពិភពលោក នឹងត្រូវប្រមូលផ្តុំគ្នានៅលើទីលាន Bellerive Country Club សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ធំចុងក្រោយគេនៅឆ្នាំនេះ ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃព្រហស្បតិ៍។
Woods ម្ចាស់ជើងឯកពានរង្វាន់ធំ 14សម័យកាល នឹងព្យាយាមបញ្ចប់ការមិនស្គាល់ឈ្នះសោះរបស់ខ្លួនរយៈពេល 10ឆ្នាំក្រោយនេះ បន្ទាប់ពីការវះកាត់ឆ្អឹងខ្នងរបស់គេ ស្របពេលដែលម្ចាស់ជើងឯកពានរង្វាន់ធំ 3សម័យកាល Jordan Spieth នឹងព្យាយាមបំពេញការឈ្នះពានរង្វាន់ធំៗទាំងអស់ក្នុងអាជីពរបស់គេ។ កីឡាករកំពុងតែមានទម្រង់លេងល្អ McIlroy ម្ចាស់ជើងឯកពានរង្វាន់ធំ 4សម័យកាល និងជាម្ចាស់ជើងឯករង Open Championship រួមជាមួយនឹងម្ចាស់ជើងឯកពាន Master គឺ Patrick Reed, កីឡាករ Brooks Koepka ម្ចាស់ជើងឯក US Open 2សម័យកាល និង Francesco Molinari ដែលជាម្ចាស់ការពារតំណែងជើងឯក Open Championship សុទ្ធសឹងស្ថិតក្នុងចំណោមកីឡាករខ្លាំងៗដែលត្រូវចាប់អារម្មណ៍សម្រាប់យុទ្ធនាការធំចុងក្រោយគេក្នុងឆ្នាំ2018នេះ។
កីឡាករ Koepka បានឲ្យដឹងថា៖ «ខ្ញុំចូលចិត្តការរៀបចំរបស់ព្រឹត្តិការណ៍ PGA។ វាពិតជាលំបាកណាស់ និងជាការប្រជែងដ៏ស្វិតស្វាញមួយ»៕
ប្រភពពី៖ sports.yahoo.com