ពិតជាកក្រើកវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីកំពូលតារាចម្រៀងល្បីល្បាញនៅក្នុងប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ ស្រាប់តែបានប្រកាសចាប់ដៃជាមួយឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាតត្រា ដែលត្រូវគេស្គាល់ថា ជាអ្នកជំនួញវ័យក្មេង ដែលជោគជ័យលើវិស័យអចលនទ្រព្យទាំងលើជំនួញពុះដីឡូតិ៍លក់ និងសង់បុរីនោះ។ អ្នកទាំងពីរបានប្រកាសដាក់ទុនរួមគ្នាជាង5លានដុល្លារ ធ្វើជំនួញពុះដីលក់លើទំហំដីជាង13ហិកតានៅម្ដុំផ្សារព្រៃទទឹង លើផ្លូវជាតិលេខ3 ។
ដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជនដែលជាអ្នកគាំទ្ររបស់លោកផ្ទាល់ និងជៀសវាងការបោកបញ្ឆោតពីជនខិលខូចបានយករូបថតរបស់លោកទៅចុះផ្សព្វផ្សាយដោយពុំមានការអនុញាត្តិ ទាំងដែលមិនមែនជាគម្រោងរបស់លោកនោះ កំពូលតារាចម្រៀងរូបនេះ បានសរសេរបញ្ជាក់នៅលើហ្វេសប៊ុករបស់លោកថា « ជំរាបសួរអ៊ុំប្រុសអ៊ុំស្រីពូមីង នឹងបងប្អូនយុវ័យទាំងអស់ ខ្ញុំបាទ ព្រាប សុវត្ថិ សូមថ្លែងអំណរ អរគុណយ៉ាងជ្រាវជ្រៅ ដែលបានគាំទ្រនឹងស្រលាញ់ខ្ញុំបាទកន្លងមកនៅក្នុងវិស័យសិល្បៈ ដោយនាពេលថ្មីៗនេះខ្ញុំបាទបានបង្កើតវិស័យអចលនទ្រព្យ ដើម្បីជាតម្រូវការនៃការស្រលាញ់ និងមានទំនុកទុកចិត្ត។
សូមជំរាបថា៖ គម្រោងខ្ញុំបាទមុនៗ បានលក់ដាច់អស់ហើយ ។ ដើម្បីឱ្យកាន់តែមានភាពជឿជាក់ និងទទួលបានព័ត៍មានកាន់តែច្បាស់លាស់ ហើយមិនយល់ច្រទ្បំនោះ ព្រោះថាមានបណ្តាញសង្គម (Pages) មួយចំនួននៅក្នុង Facebook និងបណ្តាព័ត៍មានមួយចំនួន ដែលបានយករូបថតនឹងសកម្មភាពរបស់ខ្ញុំបាទ ទៅចុះផ្សព្វផ្សាយដោយពុំមានការអនុញាត្តិ! ដែលមិនមែនជាគម្រោង របស់ខ្ញុំ ។ (សូមប្រុងប្រយ័ត្ន)
សូមបញ្ជាក់ម្តងទៀតថាៈ Page ដែល Post លក់បោកបញ្ឆោតតាមរយៈយករូបភាពនានា! ក្រុមការងាររបស់ខ្ញុកំពុងស្រាវជ្រាវនឹងរៀបចំឯកសារតាមនិតិវិធី ច្បាប់ ។ ថ្មីៗនេះ ខ្ញុំបាទកំពុងរៀបចំគម្រោងល្អៗ ពិសេសនោះគឺ គម្រោង (ព្រាប សុវត្ថិ នឹងទ្បេង ណាវ៉ាត្រា) ដែលជាទីតាំង ដ៏ល្អសម្រាប់ការជ្រើសរើសរបស់អតិថិជនរបស់យើង ដែលប្រកបទៅដោយភាពជឿជាក់។ (ប្រសិនបើគ្មានទីតាំងណាល្អ ដាច់ខាតខ្ញុំមិនជ្រើសរើសសម្រាប់អតិថិជនខ្ញុំឡើយ) »៕