Skip to content

Google កំពុង​បង្កើត ប្រព័ន្ធ​ដំណើរការ​ថ្មី ដើម្បី​ជំនួស Android នាពេល​អនាគត

បច្ចុប្បន្ន Android គឺជា​ប្រព័ន្ធ​ដំណើរការ​របស់ Google ដែលមាន​អ្នកប្រើប្រាស់​ច្រើនជាងគេ ប៉ុន្តែ​អ្វីដែល​ប្លែក​នោះ​គឺថា ថ្មីៗនេះ​ក្រុមហ៊ុន Google បាននិងកំពុង​តែ​សម្ងំ​ផលិត​ប្រព័ន្ធ​ដំណើរការ​ថ្មី ដែល​នឹង​ចូលខ្លួន​មក​ជំនួស​តំណែង Android ក្នុង​រយៈពេល 5ឆ្នាំ​ខាងមុខ។

យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន The Next Thing បានឱ្យដឹងថា ក្រុមហ៊ុន Google បាន​ប្រើប្រាស់​វិស្វករ​ប្រមាណ​ជា 100នាក់​ដើម្បី​ផលិត​ប្រព័ន្ធ​ដំណើរការ​ថ្មី​មួយ​ដែលមាន​ឈ្មោះថា “Fuchsia” ហើយ​គម្រោង​នេះ​បានចាប់ផ្ដើម​តាំងពី 2ឆ្នាំមុន​មកម្ល៉េះ។

ប្រព័ន្ធ​ដំណើរការ​ថ្មី​មួយ​នេះ គឺ​មិន​ដូចគ្នា​នឹង Android ដែល​ផ្ដោត​សំខាន់​តែ​ទៅលើ​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍ Touchscreen នោះទេ តែ​ផ្ទុយទៅវិញ Fuchsia គឺ​ដាក់បញ្ចូល​មុខងារ​គ្រប់គ្រង​ដោយ​សំឡេង (Voice-control) និង​បច្ចេកវិទ្យា AI ហើយ​ប្រហែលជា​ប្រើ​ជាមួយនឹង​ទូរទស្សន៍ រថយន្ត និង​ទូទឹកកក។

អ្វី​ដែលជា​ចំណុច​សំខាន់​នោះ​គឺ Fuchsia មិន​ប្រើ​ប្រព័ន្ធ Linux ដូច Android ទេ តែ​វា​ប្រើ Zircon ដែលជា​ហេតុ​ធ្វើឱ្យមាន​ការពិបាក​ធ្វើកា​រ​ជាមួយនឹង Hardware ចាស់ៗ ប៉ុន្តែ​វា​ក៏​ជា​ការល្អ​ម្យ៉ាងដែរ ព្រោះ​វា​នឹង​នាំមក​នូវ​បច្ចេកវិទ្យាថ្មីៗច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *