តាមរយៈសារព័ត៌មាន Teenee នៅពេលថ្មីៗនេះបានចេញផ្សាយថា ស្ថិតក្រោមការមើលថែយ៉ាងដិតដល់របស់មនុស្សនៅក្នុងផ្ទះ កូនប្រុសភ្លោះទាំង2 របស់តារាស្រី Chompoo Araya កំពុងធំលូតលាស់យ៉ាងមានសុខភាពល្អពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយផ្អែកលើការបង្ហោះរូបភាពពីសំណាក់តារាស្រីវ័យ 37ឆ្នាំរូបនេះ គេសង្កេតឃើញថា អូនតូច Thunder( ណង សាយហ្វា ) និង Storm ( ណង ផាយុ ) កាន់តែធំ កាន់តែគួរឱ្យក្នាញ់ និងមានហ្វ៊ែនៗអ្នកគាំទ្រស្រឡាញ់ចូលចិត្តយ៉ាងច្រើននៅលើបណ្តាញសង្គម។
នៅក្នុងនោះផងដែរ មានមតិភាគច្រើនបាននិយាយទៀតថា Thunder និង Storm នៅពេលដែលធំបែបនេះ មានមុខមាត់កាត់ទៅរកលោក Nott WitsarutRungsisingpipat ដែលជាប៉ាប៉ា ខ្លាំងជាងម៉ាក់ៗរបស់ពួកគេ។ គួរំឭកផងដែរថា កន្លងទៅថ្មីនេះៗ កូនភ្លោះរបស់តារាស្រីរូបនេះ បានទទួលតម្លៃខ្លួនក្នុងការថតស្ពតពាណិជ្ជកម្មដល់ទៅជាង 48ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះគឺជារឿងដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ និងកោតសរសើរចំពោះក្រុមគ្រួសាររបស់តារាសម្ដែងស្រីរូបនេះយ៉ាងខ្លាំង ព្រោះបច្ចុប្បន្នកាន់តែមានប្រជាប្រិយភាព និងល្បីល្បាញខ្លាំងឡើង ជាពិសេសគឺ កូនភ្លោះរបស់នាងតែម្ដង៕