បើតាមការចេញផ្សាយរបស់សារព័ត៌មាន Kenh 14 បានឱ្យដឹងថា បន្ទាប់ពីពិធីជប់លៀងក្នុងថ្ងៃកំណើតឈានចូលវ័យ 26 ឆ្នាំ កាលពីសប្តាហ៍មុនកន្លងទៅនោះតារាចម្រៀងស្រី Selena Gomez ត្រូវបានគេប្រទះឃើញថា នៅតែបន្តដើរលេងជាមួយនិងមិត្តភក្តិនៅលើទឹកដីទីក្រុង Los Angeles សហរដ្ឋអាមេរិក។ តារាចម្រៀងស្រីរូបនេះ ត្រូវបានគេប្រទះឃើញពណ៍ឈុតពណ៍ខៀវ បញ្ចេញដើមទ្រូងធម្មតា ព្រមទាំងមិនពាក់អាវក្នុងថែមទៀតផង ព្រមទាំងសើចយ៉ាងសប្បាយរីករាយ ហាក់គ្មានទុក្ខកង្វល់អ្វីនោះទេ ។
បើតាមប្រភពអ្នកប្រមាញ់រូបភាព បានប្រាប់ឱ្យដឹងថា នៅក្នុងថ្ងៃតែមួយនោះ តារាចម្រៀងស្រីដ៏ស្រស់ស្អាតរូបនេះ ត្រូវបានគេប្រទះឃើញឈរនៅក្បែររបស់ម្នាក់ ដែលមានឈ្មោះថា Caleb Stevens ដែលជាតារាសម្ដែងវ័យក្មេងដូចគ្នា ។ រូបថតអ្នកទាំងពីរត្រូវបានចែកចាយ រហូតដល់ផ្ទុះពាក្យចចាមអារាមថា Gomez និង Caleb កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា មួយរយៈពេលនេះ ។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែប្រភពជិតស្និទ្ធរបស់ម្ចាស់បទ “Who say” រូបនេះ បាននិយាយថា ពួកគេគ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះ គ្មានអ្វីក្រៅទំនាក់ទំនងសិល្បៈឡើយ៕